ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទម្លាយឱ្យដឹងថា មន្រ្តីអតីតគណបក្សប្រឆាំង ដែលលួចសុំចុះចូលបានស្នើសុំអន្តរាគមន៍កាន់តំណែងធំៗ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1102
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទម្លាយឱ្យដឹងថា មន្រ្តីអតីតគណបក្សប្រឆាំង ដែលលួចសុំចុះចូលបានស្នើសុំអន្តរាគមន៍កាន់តំណែងធំៗលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទម្លាយឱ្យដឹងថា មន្រ្តីអតីតគណបក្សប្រឆាំង ដែលលួចសុំចុះចូលបានស្នើសុំអន្តរាគមន៍កាន់តំណែងធំៗ

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទម្លាយឱ្យសាធារណជនបានដឹងថា មន្រ្តីអតីតគណបក្សប្រឆាំង ដែលលួចសុំចុះចូលកាលពីកន្លងទៅ ធ្លាប់បានស្នើសុំអន្តរាគមន៍ឱ្យបងប្អូនកូនចៅ បានឡើងកាន់មុខតំណែងធំៗ ដូចជានៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងពន្ធដារជាដើម។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលទទួលបាននិទ្ទេសA ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោកមិនដែលបានតែងតាំងមនុស្សសូម្បីតែសាច់ញាតិរបស់លោក ឱ្យឡើងកាន់តំណែងធំៗនោះឡើយ តួយ៉ាងបងប្អូនជីដូនមួយរបស់លោក ធ្វើការត្រឹមតែជាកម្មកររោងចក្រធម្មតា ហើយបើមានការតែងតាំងនោះក៏សមទៅនឹងសមត្ថភាព និងកម្រិតសញ្ញាបត្រផងដែរ៕

    អត្ថបទទាក់ទង