ខ្មែរប៉ុស្ដិ៍ Close

    អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររបស់អនុគណៈកម្មការបុណ្យអុំទូកនៅខេត្តកំពត

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1669
    អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររបស់អនុគណៈកម្មការបុណ្យអុំទូកនៅខេត្តកំពតអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររបស់អនុគណៈកម្មការបុណ្យអុំទូកនៅខេត្តកំពត

    លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររបស់អនុគណៈកម្មការបុណ្យអុំទូកនៅខេត្តកំពត និងរបាយការណ៍លទ្ធផលរបស់អនុគណៈកម្មការរៀបចំពិធីបុណ្យ។

    ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងទាំង៣ ប្រធានមន្ទីរអង្គភាព អភិបាល អភិបាលរងស្រុក និងមន្ត្រីសាលខេត្ត សរុប ៥៨នាក់។

    សូមរំលឹកថា រដ្ឋបាលខេត្តកំពត នឹងរៀបចំពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ឆាប់ៗខាងមុខនេះ ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង១០យប់ ទៅតាមកម្មវិធីដូចខាងក្រោម៖
    -ការផ្គូរផ្គងទូក
    -ការប្រណាំងទូក
    -ការប្រគំតន្រ្តីចម្រៀងទំនើបចម្រុះនៅមាត់ព្រែក
    -ការតាំងពិព័ណ៌ផលិតផល
    -ការបង្ហាញប្រពៃណីដាល់អំបុក ១០ត្បាល់ នៅមាត់ព្រែក
    -ការបង្ហោះគោម ១០០ និងបណ្តែតប្រទីប ២០០០ ក្នុងព្រែកកំពត
    -ការបង្ហាញព្យុះហយាត្រាទូករទេសចរណ៍ ១០គ្រឿង និងទូកបេអឺ ៥គ្រឿង
    -ការបាញ់កាំជ្រួច ១៥នាទី (បញ្ចប់ឆ្លងបុណ្យ)៕

    អត្ថបទទាក់ទង