ខ្មែរប៉ុស្ដិ៍ Close

រកឃើញហើយ! ឱសថធម្មជាតិ ព្យាបាលការឈឺឆ្អឹងខ្នង និងឈឺសន្លាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 3076
រកឃើញហើយ! ឱសថធម្មជាតិ ព្យាបាលការឈឺឆ្អឹងខ្នង និងឈឺសន្លាក់រកឃើញហើយ! ឱសថធម្មជាតិ ព្យាបាលការឈឺឆ្អឹងខ្នង និងឈឺសន្លាក់

រូបមន្តនៃឱសថធម្មជាតិ ព្យាបាលការឈឺឆ្អឹងខ្នង និងឈឺសន្លាក់ ដែលបង​ប្អូនគួរយល់ដឹង និងយកទៅអនុវត្តដើម្បីមានប្រសិទ្ធភាព មានដូចខាងក្រោមនេះ៖
* គ្រឿងផ្សំ៖
– ទឹក
– ក្រូចឆ្មា
– ទឹកឃ្មុំ
– ខ្ជាយ។

* វិធីធ្វើ៖
– យកខ្ជាយ ៣មើម កិនយកទឹករួចលាយជាមួយទឹកស្អាត ឲ្យបាន ១កែវ
– បន្ទាប់មកដាំវាឲ្យពុះរួចយកវាមករក្សាទុកឲ្យត្រជាក់បន្តិចប្រមាណ១៥នាទី
– លាយទឹកឃ្មុំមួយស្លាបព្រាបាយ និងក្រូចឆ្មាពីរចំណិតជាមួយទឹកខ្ជាយខាងលើ។

* ពិសារ៖
– ១កែវ ពេលព្រឹក និង ១កែវ ពេលល្ងាច មុនហូបអាហារ ហើយ ៣សប្តាហ៍ក្រោយ នឹងទទួលបានលទ្ធផល។

ការឈឺឆ្អឹងឆ្អែង គឺដោយសារតែការចុះខ្សោយនៃប្រព័ន្ធឆ្អឹង និងសន្លាក់ ដែលជាទូទៅវាកើតឡើងចំពោះមនុស្សវ័យចំណាស់ដូចជាការឈឺជង្គង់ ឈឺសន្លាក់ និងការពិបាកអង្គុយ ឬងើបឈរជាដើម។ ការពិសារ ទឹកក្រូចឆ្មា ទឹកឃ្មុំ គឺជាការព្យាបាលតាមបែបធម្មជាតិ វាអាចជួយឱ្យសុខភាពឆ្អឹងរបស់យើងមានភាពល្អប្រសើរ និងរឹងមាំ៕

 

ប្រភព៖ Facebook ដើម្បីប្រជាជន រាជធានី