ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនេប៉ាល់ ចាប់ពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1123
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនេប៉ាល់ ចាប់ពីថ្ងៃទី២៩-៣០ ខែវិច្ឆិកាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនេប៉ាល់ ចាប់ពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា

    តបតាមការអញ្ជើញរបស់លោក ខាត់ហ្គា ប្រាសាត សាម៉ា អូលី នាយក រដ្ឋមន្ត្រីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ លោកនាយក រដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញ ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ចាប់ពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយនឹងអញ្ជើញ ចូលរួម កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៨ នៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេ ប៉ាល់ ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

    សេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា ឥស្សរជនកម្ពុជាដែលនឹង អញ្ជើញអមដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមមាន លោកឧប នាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ សមាជិកដ៏ទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា និងតំណាងពីសភា ពាណិជ្ជកម្មកម្ពុជា។

    សេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា នៅក្នុងឱកាសទស្សនកិច្ច ផ្លូវការ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងជួបសម្តែងការគួរសមជាមួយ លោកស្រី ប៊ីធយ៉ា ដេវី បានដាវី ប្រធានាធិបតីនៃសាធារណរដ្ឋសហ ព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ហើយនឹងជួបពិភាក្សាទ្វេភាគីជាមួយលោក ខាត់ហ្គា ប្រាសាត សាម៉ា អូលី នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហ ព័ន្ធប្រជាធិបតេយ្យនេប៉ាល់។

    បន្ទាប់មកថ្នាក់ដឹកនាំប្រទេសទំាងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះ ហត្ថលេខាលើឯកសារនៃកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន។ ដោយឡែក ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៨ នៅនេប៉ាល់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា ស្របតាមមូលបទនៃកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក២០១៨-នេប៉ាល់ «ការដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៃយុគសម័យរបស់យើងៈ ការពឹងអាស្រ័យគ្នា វិបុលភាពទៅវិញទៅមក និងតម្លៃជាសាកល»។

    នៅក្នុងឱកាសស្នាក់នៅប្រទេសនេប៉ាល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញទស្សនាទីប្រជុំជនបុរាណ ប៉ាតាន់ ឌួបា ដែលជារមណីដ្ឋាន ក្នុងបញ្ជីបេតិភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ៕

    អត្ថបទទាក់ទង