ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន ថ្លែងថា មេដឹកនាំត្រូវហ៊ានលះបង់គ្រប់បែបយ៉ាងសូម្បីតែជីវិត ដើម្បីសេចក្តីសុខរបស់ប្រទេសជាតិ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1330
    លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន ថ្លែងថា មេដឹកនាំត្រូវហ៊ានលះបង់គ្រប់បែបយ៉ាងសូម្បីតែជីវិត ដើម្បីសេចក្តីសុខរបស់ប្រទេសជាតិលោកនាយករដ្ឋមន្រ្តី ហ៊ុនសែន ថ្លែងថា មេដឹកនាំត្រូវហ៊ានលះបង់គ្រប់បែបយ៉ាងសូម្បីតែជីវិត ដើម្បីសេចក្តីសុខរបស់ប្រទេសជាតិ

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា មេដឹកនាំត្រូវតែហ៊ានលះបង់ បើទោះបីជាត្រូវបាត់បង់អាយុជីវិតក៏ដោយក៏ត្រូវតែធ្វើដើម្បីសេចក្តីសុខរបស់ប្រទេសជាតិទាំងមូល។ លោកបានបន្តថា ទម្រាំបានដូចសព្វថ្ងៃនេះ មានមនុស្សស្លាប់ច្រើនណាស់ ខ្លះស្លាប់ដោយសារគេវាយសម្លាប់ ខ្លះស្លាប់ដោយសារ ការទម្លាក់គ្រាប់បែក គ្រាប់ផ្លោង ប៉ុន្តែមានមនុស្សមួយក្រុមដែលស្លាប់ដោយសារការតស៊ូលះបង់ជីវិតដើម្បីរំដោះជាតិនិងប្រជាជនចេញពីរបបប្រល័យពូជសាសន៍។

    លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា គ្មានការទទួលផលណាមួយ ដែលគ្មានការលះបង់នោះឡើយ មានតែពួកក្រុមប្រឆាំងតែប៉ុណ្ណោះដែលកំពុងរង់ចាំទទួលផលពីការដួលរលំរបបរបស់លោកសព្វថ្ងៃនេះ៕

    អត្ថបទទាក់ទង