ខ្មែរប៉ុស្ដិ៍ Close

    រដ្ឋមន្ត្រីពាណិជ្ជកម្ម ថ្លែងថា គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) នាំមកនូវលទ្ធផលវិជ្ជមានសម្រាប់ឧស្សាហកម្មវាយនភណ្ឌ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1206
    រដ្ឋមន្ត្រីពាណិជ្ជកម្ម ថ្លែងថា គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) នាំមកនូវលទ្ធផលវិជ្ជមានសម្រាប់ឧស្សាហកម្មវាយនភណ្ឌរដ្ឋមន្ត្រីពាណិជ្ជកម្ម ថ្លែងថា គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) នាំមកនូវលទ្ធផលវិជ្ជមានសម្រាប់ឧស្សាហកម្មវាយនភណ្ឌ

    រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) បាននាំមកនូវលទ្ធផល វិជ្ជមានសម្រាប់ឧស្សាហកម្មវាយនភណ្ឌជាតិ ជាពិសេសចូលរួមលើកស្ទួយ លក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករនិយោជិត ប្រមាណជាង ៧សែននាក់ ដែលកំពុងបំពេញការងារនៅតាមរោងចក្រ សហគ្រាសនានា ទូទាំងប្រទេស។ លោកបានគូសបញ្ជាក់ដូច្នោះ នាឱកាសអញ្ជើញ ជាអធិបតី ភាពក្នុងកិច្ចប្រជុំប្រចាំត្រីមាស ស្តីពីការអនុវត្តលក្ខខណ្ឌការងារ នៃឧស្សាហ កម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដែលរៀបចំឡើងនៅទីស្តីការ ក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមវត្តមានចូលរួមពីតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការពលកម្មអន្តរជាតិ (ILO) និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)។

    នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានស្វាគមន៍លទ្ធផល របាយការណ៍ឆ្នាំ ២០១៨ របស់ ILO-BFC ដែលបង្ហាញពីភាពប្រសើរឡើង នៃបរិយាកាសការងារ ការថយចុះអំពើហឹង្សា និងការមិនគោរពបទដ្ឋាន ច្បាប់ នៅតាមរោងចក្រសហគ្រាសចំនួន ៤៦៤ទីតាំង ក្រោមការចុះសិក្សា និងវាយតម្លៃពីគណៈកម្មាធិការពិគ្រោះយោបល់គម្រោង (PAC) ដែលចូល រួមដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងសហជីពការងារ។

    លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ ILO-BFC ដែលបានរួមចំណែក លើកកម្ពស់កិត្តិនាម និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងនាមជា ប្រទេសផលិត និងនាំចេញផលិតផលសម្លៀកបំពាក់ ប្រកបដោយក្រម សីលធម៌ ស្របតាមបទដ្ឋានស្តង់ដារការងារខ្ពស់។ លោក ក៏បានសំណូមពរ ដល់ភាគីទាំងអស់ ប្រកាន់នូវខ្ជាប់វប្បធម៌សហការគ្នានេះបន្ត ទៀតដើម្បី នាំមកនូវវឌ្ឍនភាពកាន់តែប្រសើរសម្រាប់ឧស្សាហកម្មវាយនភណ្ឌនៅកម្ពុជា។

    សូមជម្រាបថា តាមរយៈកិច្ចសហការអនុវត្តរយៈពេលជាង ១៥ឆ្នាំនេះ ILO-BFC បានជួយកែលម្អរលក្ខខណ្ឌការងារ និងបង្កើនប្រាក់ចំណេញដល់ ឧស្សាហកម្មវាយនភណ្ឌកម្ពុជាតាមរយៈការផ្តល់សេវាអង្កេត និងវាយតម្លៃ ប្រតិបត្តិការរបស់រោងចក្រសហគ្រាស ការបណ្តុះបណ្តាលពិសេសដល់ កម្មករ និងអ្នកគ្រប់គ្រងការប្រឹក្សាយោបល់ និងការបង្ហាញព័ត៌មានជាសា ធារណៈអំពីលក្ខខណ្ឌការងារផ្សេងៗ ដែលបានពង្រឹងកេរ្តិ៍ឈ្មោះឧស្សា ហកម្មកាត់ដេរកម្ពុជា ហើយធ្វើឱ្យរោងចក្រភាគច្រើន ទទួលបានទំនុក ចិត្តខ្ពស់ ជាមួយនឹងការបញ្ជាទិញកាន់តែច្រើន ពីទីផ្សារអន្តរជាតិធំៗ នៅលើពិភពលោក៕

    អត្ថបទទាក់ទង