ខ្មែរប៉ុស្ដិ៍ Close

អតីតនាយកខុទ្ទកាល័យរបស់លោក កឹម សុខា អះអាងថា ការសម្រេចឱ្យលោក សម រង្ស៊ី ធ្វើជាប្រធានស្តីទីខ្មោចបក្សសង្រ្គោះជាតិ ផ្ទុយពីលក្ខន្តិកៈ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣ ខែធ្នូ ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 1354
អតីតនាយកខុទ្ទកាល័យរបស់លោក កឹម សុខា អះអាងថា ការសម្រេចឱ្យលោក សម រង្ស៊ី ធ្វើជាប្រធានស្តីទីខ្មោចបក្សសង្រ្គោះជាតិ ផ្ទុយពីលក្ខន្តិកៈអតីតនាយកខុទ្ទកាល័យរបស់លោក កឹម សុខា អះអាងថា ការសម្រេចឱ្យលោក សម រង្ស៊ី ធ្វើជាប្រធានស្តីទីខ្មោចបក្សសង្រ្គោះជាតិ ផ្ទុយពីលក្ខន្តិកៈ

លោក មុត ចន្ថា អតីតនាយកខុទ្ទកាល័យរបស់ លោក កឹម សុខា បាន សម្តែងការប្រតិកម្មយ៉ាងខ្លាំងចំពោះការសម្រេចលោក សម រង្ស៊ី ធ្វើជា ប្រធានស្តីទីខ្មោចបក្សសង្រ្គោះជាតិ នៅក្នុងសន្និសីទនៅក្រុងអាត្លង់តា សហរដ្ឋអាមេរិក។

លោកចាត់ទុកថា ការសម្រេចបែបនេះ គឺខុសទាំងស្រុង ទៅនឹងលក្ខន្តិកៈ របស់ខ្មោចគណបក្សនេះដែលដាក់ទៅក្រសួងមហាផ្ទៃ។ លោក មុត ចន្ថា បានបញ្ជាក់អំពីមូលហេតុ៣ចំណុច ដែលធ្វើឱ្យការតែង តាំងលោក សម រង្ស៊ី នេះខុសនឹងលក្ខន្តិកៈ ក្នុងនោះរួមមានដូចតទៅ៖
ទី១-អ្នកចូលរួមធ្វើសេចក្តីសម្រេចក្នុងសន្និសីទនោះ មិនមាននីតិសម្បទា ដែលមានសិទ្ធិស្នើ ឬជ្រើសតាំងប្រធានស្តីទីគណបក្ស ស្របតាមលក្ខន្តិកៈ គណបក្សនោះទេ។
ទី២- យោងតាមលក្ខន្តិកៈ អាចធ្វើជាប្រធានស្តីគណបក្សបាន លុះត្រាតែ អវត្តមានប្រធាន ដែលត្រូវផ្ទេរសិទ្ធិឲ្យទៅអនុប្រធានមួយរូបដែល មានអាយុច្រើនជាងគេ (ប្រការ ៤៥ថ្មី នៃលក្ខន្តិកៈ)។ មិនអាចយកអ្នកដទៃណាដែលសមាជគណបក្សមិនបានជ្រើសតាំងជាអនុប្រធានហើយនោះ មកធ្វើជាប្រធានស្តីទីបាន។
ទី៣-ចំពោះសេចក្តីសម្រេច ឬសំណើណាមួយរបស់សន្និសីទនេះ គឺគ្រាន់ តែជាមតិរបស់មនុស្សមួយក្រុមតែប៉ុណ្ណោះ ដែលមិនអាចចាប់បង្ខំឲ្យគណៈ កម្មាធិការអចិន្រ្តៃយ៍ យកមកពិនិត្យ និងឆ្លើយតបឡើយ។

សូមជម្រាបផងដែរថា តាមរយៈសន្និសីទនៅទីក្រុងអាតាឡង់តា រដ្ឋចចា សហរដ្ឋអាមេរិក នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ អតីតថ្នាក់ដឹកនាំ និងសមាជិក អតីតគណបក្សសង្រ្គោះជាតិ ដែលគាំទ្រលោក សម រង្ស៊ី បានសម្រេចឱ្យ លោក សម រង្ស៊ី ក្លាយជាប្រធានស្តីទី ខ្មោចគណបក្សសង្រ្គោះជាតិឡើងវិញ ខណៈដែលលោក កឹម សុខា ពុំទាន់មានសេរីភាពពេញលេញ។

សន្និសីទរបស់អតីតគណបក្សប្រឆាំង បានធ្វើឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការចូលរួមពី លោក សម រង្ស៊ី ខណៈ លោក កឹម សុខា និងបក្ខពួក ពុំគាំទ្រ ឬចូលរួម នៅក្នុងសន្និសីទ ដែលរៀបចំឡើងដោយក្រុមរបស់លោក សម រង្ស៊ី នោះឡើយ៕

 

ប្រភពព័ត៌មាន៖ Fresh New

អត្ថបទទាក់ទង