ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញមោទនភាពដែលល្ខោនខោលខ្មែរត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៤ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1354
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញមោទនភាពដែលល្ខោនខោលខ្មែរត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញមោទនភាពដែលល្ខោនខោលខ្មែរត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រាបជូនដំណឹងដ៏រីករាយជូនអង្គពិធីថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំលើកទី១៣ នៅទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស គណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តសម្រេចដាក់ល្ខោនខោលវត្តស្វាយអណ្តែតដែលជាតំណាងល្ខោនខោលនានានៅក្នុងប្រទេសកម្ពុជាទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ។ លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ (ICC-Angkor) នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨។

    គួរបញ្ជាក់ផងដែរថា ក្រោយការដាក់បញ្ចូលល្ខោនខោលទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅវេលាម៉ោង១០យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិនានាក៏បានរៀបចំពិធីវាយគង ទូងស្គ ទះប៉ោត គោះត្រដោកដើម្បីអបអរសាទរផងដែរ៕