ខ្មែរប៉ុស្ដិ៍ Close

ក្រសួងព័ត៌មានជូនដំណឹងពីការចុះឈ្មោះចូលរួមពិធីសំណេះសំណាលរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយអ្នកសារព័ត៌មានជាលើកទី៣

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៥ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2133
ក្រសួងព័ត៌មានជូនដំណឹងពីការចុះឈ្មោះចូលរួមពិធីសំណេះសំណាលរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយអ្នកសារព័ត៌មានជាលើកទី៣ក្រសួងព័ត៌មានជូនដំណឹងពីការចុះឈ្មោះចូលរួមពិធីសំណេះសំណាលរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយអ្នកសារព័ត៌មានជាលើកទី៣

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹងដោយបានបញ្ជាក់ថា អ្នកសារព័ត៌មានទាំងអស់ ដែលមានបំណងចូលរួមក្នុងពិធីជួបជុំរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយអ្នកសារព័ត៌មានជាលើកទី៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ តម្រូវឱ្យមានការចុះឈ្មោះ នៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ដើម្បី ទទួលបានប័ណ្ណចូលរួម។

ក្រសួងព័ត៌មាន នឹងចាប់ផ្ដើមចុះឈ្មោះ អ្នកសារព័ត៌មាន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ យ៉ាងយូរបំផុត៕

សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានខាងក្រោម៖

អត្ថបទទាក់ទង