ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កម្ពុជា វៀតណាមត្រូវខិតខំថែរក្សាពូនជ្រុំនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាជាបន្តទៀតប្រកប​ដោយការទុកចិត្តគ្នាទៅវិញទៅមក

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី៨ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 988
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កម្ពុជា វៀតណាមត្រូវខិតខំថែរក្សាពូនជ្រុំនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាជាបន្តទៀតប្រកប​ដោយការទុកចិត្តគ្នាទៅវិញទៅមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កម្ពុជា វៀតណាមត្រូវខិតខំថែរក្សាពូនជ្រុំនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាជាបន្តទៀតប្រកប​ដោយការទុកចិត្តគ្នាទៅវិញទៅមក

    នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួប ពិភាក្សាការងារជាមួយលោក ង្វៀន ហ្វ៊ូជុង ប្រធានរដ្ឋវៀតណាម នៅទីក្រុងហាណូយ។

    នៅក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរាបលោកប្រធានរដ្ឋសារជាថ្មីឡើងវិញអំពីលទ្ធផលនៃកិច្ចពិភាក្សារវាងលោក និងលោក ង្វៀន សួនហ៊្វុក នាយ ករដ្ឋមន្ត្រីវៀតណាមដែលទទួលបានលទ្ធផលវិជ្ជមាន។ លោកប្រធានរដ្ឋវៀតណាម បានបញ្ជាក់ផងដែរថា ប្រទេ​សវៀតណាម និងកម្ពុជាធ្លាប់មានប្រពៃណីរួមរស់ជាប្រទេសជិតខាង ហើយធ្លាប់ប្រកៀកស្មាគ្នាតស៊ូជា​មួយគ្នា ដូច្នេះយើងត្រូវតែខិតខំថែរក្សាពូនជ្រំុនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាជាបន្តទៀតប្រកប​ដោយការទុកចិត្តគ្នាទៅវិញទៅមក។

    ទន្ទឹមនឹងនេះដែរ លោកប្រធានរដ្ឋវៀតណាម ក៏បានផ្តាំផ្ញើសួរសុខទុក្ខដល់ព្រះករុណាព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ តាមរយៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។ លោកប្រធានរដ្ឋ រីករាយនិងរង់ចាំទទួលព្រះរាជទស្សនកិច្ចរបស់ព្រះអង្គនៅប្រទេសវៀតណាម នាពេលឆាប់ៗខាងមុខនេះ។ ជាមួយនេះ លោកប្រធានរដ្ឋ ក៏បានអបអរសាទរជាថ្មីម្តងទៀត ចំពោះជោគជ័យគណបក្សប្រជាជនកម្ពុជា ដែលលោក ហ៊ុន សែន ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីសារជាថ្មីសម្រាប់អា​ណត្តិទី៦។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជូនពរ លោកប្រ ធានរដ្ឋដែលត្រូវបានជ្រើសរើសជាប្រធានរដ្ឋវៀតណាមកាលពីពេលថ្មីៗកន្លងមកនេះ និងជូនពរអោយលោកប្រធានរដ្ឋទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត៕

     

     

    អត្ថបទទាក់ទង