ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តន៍

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី៨ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1551
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តន៍

នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨នេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញធ្វើដំណើរទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី៥-៨ ខែធ្នូ ឆ្នាំ២០១៨ ទាំងនៅប្រទេសឡាវ និងវៀតណាម។

ជាលទ្ធផលទាំងនៅប្រទេសឡាវ និងវៀតណាម គឺទទួលបានលទ្ធផលជាវិជ្ជមានយ៉ាងច្រើនជាពិសេសលើការទំនាក់ទំនង បង្កើនកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក។ នៅប្រទេសឡាវរដ្ឋាភិបាលទាំងពីរបានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៤ ដែលបានផ្តល់ផលប្រជោជន៍សំខាន់សំរាប់ប្រជាជននៃប្រទេសទាំងពីរ។ ជាពិសេសការឯកភាពក្នុងការផ្គត់ផ្គង់អគ្គិសនីពីឡាវមកកម្ពុជាការតភ្ជាប់ស្ពានភាគខាងជើងនៃខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ រហូតដល់ខេត្តចំប៉ាសាក់ ដែលផ្ដល់ឱកាសឲ្យប្រទេសទាំងសងខាងងាយស្រួលក្នុងការធ្វើដំណើរ និងផ្លាស់ប្តូរទំនាក់ទំនងផ្សេងៗ។

ចំណែកនៅប្រទេសវៀតណាមវិញ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នា និងគ្នា ជាពិសេសបានព្រមព្រៀងចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៦ដែលបំរើនូវផលប្រយោជន៍នៃប្រទេសទាំងពីរផងដែរ។ ជាពិសេសថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាយ៉ាយកចិត្តទុកដាក់ ក្នុងការពង្រឹងទំនាក់ទំនងទាំងទ្វេភាគី តំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ សម្រាប់ប្រជាជាតិទាំងពីរ៕

អត្ថបទទាក់ទង