ខ្មែរប៉ុស្ដិ៍ Close

    កម្មករកម្មការិនីបង្ហាញនូវការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1350
    កម្មករកម្មការិនីបង្ហាញនូវការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនកម្មករកម្មការិនីបង្ហាញនូវការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

    នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញភាពសប្បាយរីករាយយ៉ាងខ្លាំងដែលបានអញ្ជើញចុះជួបសួរសុខទុក្ខកូនក្មួយកម្មករកម្មការិនីជាថ្មីម្តងទៀតក្នុង ស្រុក សំរោងទង ខេត្ត កំពង់ស្ពឺ។ តាមរយៈការទទួលយ៉ាងរាក់ទាក់កក់ក្តៅ និងតាមការចាប់ដៃ ឱប ថើប និង ថតរូប Selfie ជាមួយកូនក្មួយកម្មករ បានបង្ហាញនូវការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ក្មួយៗចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពិតជារីករាយយ៉ាងខ្លាំងដែលបានឃើញកូនក្មួយមានសុខភាពល្អ មានការងារធ្វើជាប់លាប់ល្អ និងទទួលបានប្រាក់ខែឡើងជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ លោកនៅតែបន្តចុះជួបជាមួយកូនក្មួយកម្មករគ្រប់ទីកន្លែង ដើម្បីដោះស្រាយបញ្ហាប្រឈមនានា និងស្វែងរកអត្ថប្រយោជន៍និងដំណោះស្រាយចាំបាច់នានា ដើម្បីជួយកូនក្មួយកម្មករឱ្យមានជីវភាពកាន់តែប្រសើរឡើង។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា អ្វីៗដែលយើងមានមកទល់ពេលនេះ គឺដោយសារប្រទេសយើងមានសុខសន្តិភាព៕

    អត្ថបទទាក់ទង