ខ្មែរប៉ុស្ដិ៍ Close

    គណបក្សប្រជាជនកម្ពុជា បន្តកិច្ចប្រជុំសន្និបាតគណៈកម្មាធិការកណ្តាល នៅកោះពេជ្រ សម្រាប់ថ្ងៃទី​២

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 3339
    គណបក្សប្រជាជនកម្ពុជា បន្តកិច្ចប្រជុំសន្និបាតគណៈកម្មាធិការកណ្តាល នៅកោះពេជ្រ សម្រាប់ថ្ងៃទី​២គណបក្សប្រជាជនកម្ពុជា បន្តកិច្ចប្រជុំសន្និបាតគណៈកម្មាធិការកណ្តាល នៅកោះពេជ្រ សម្រាប់ថ្ងៃទី​២

    នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ គណបក្សប្រជាជនកម្ពុជា បានបន្តរៀបចំសន្និបាតគណៈកម្មាធិការកណ្តាលរបស់ខ្លួន នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ សម្រាប់ថ្ងៃទី២។ សន្និបាតនេះដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការកណ្តាល និងថ្នាក់ដឹកនាំមិនមែនជាសមាជិកគណៈកម្មាធិការកណ្តាល សរុបជាង១ពាន់នាក់។

    គួររំលឹកថា ក្នុងថ្ងៃបើកសន្និបាតនេះ កាលពីម្សិលមិញ លោក ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានថ្លែងក្រើនរំលឹកដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ថា មិនត្រូវមិនត្រូវភ្លេចខ្លួន ឬស្កប់ស្កល់នឹងជ័យជម្នះឡើយ ព្រោះគ្រប់សមរភូមិភារកិច្ចសុទ្ធតែមានបញ្ហាប្រឈម ឬយថាហេតុនៃហានិភ័យដែលអាចកើតមានឡើង។

    លោកបានចាត់ទុកការបោះឆ្នោតគាំទ្រដ៏ច្រើនលើសលុបជាប្រវត្តិសាស្ត្រមួយនេះ គឺជោគជ័យដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា តែសម្តេចបានក្រើនរំលឹកដល់សមាជិកបក្សទាំងអស់ថា មិនត្រូវភ្លេចខ្លួន ឬស្កប់ស្កល់នឹងជ័យជម្នះនេះឡើយ ព្រោះគ្រប់សមរភូមិភារកិច្ចសុទ្ធតែមានបញ្ហាប្រឈម ឬយថាហេតុនៃហានិភ័យដែលអាចកើតមានឡើង។

    សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច៥អាណត្តិមកនេះ នាពេលបច្ចុប្បន្ន មានសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៨៦៥នាក់ បន្ទាប់ពីបញ្ចូលថ្មីចំនួន ៣៤២នាក់បន្ថែមទៀតកាលពីមហាសន្និបាត ខែមករា ឆ្នាំ២០១៨៕

    អត្ថបទទាក់ទង