ខ្មែរប៉ុស្ដិ៍ Close

    អតីតតំណាងរាស្រ្តនៃអតីតគណបក្សប្រឆាំង លោក ម៉ៅ មុនីវណ្ណ ចាត់ទុកទង្វើរបស់ សម រង្ស៉ី ថាមិនមានសីលធម៌ជាមនុស្ស

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 1211
    អតីតតំណាងរាស្រ្តនៃអតីតគណបក្សប្រឆាំង លោក ម៉ៅ មុនីវណ្ណ ចាត់ទុកទង្វើរបស់ សម រង្ស៉ី ថាមិនមានសីលធម៌ជាមនុស្សអតីតតំណាងរាស្រ្តនៃអតីតគណបក្សប្រឆាំង លោក ម៉ៅ មុនីវណ្ណ ចាត់ទុកទង្វើរបស់ សម រង្ស៉ី ថាមិនមានសីលធម៌ជាមនុស្ស

    លោក ម៉ៅ មុនីវណ្ណ បានប្រកាសមិនគាំទ្រចំពោះទង្វើរបស់លោក សម រង្ស៉ី ដែលប្រមាថចំពោះលោក កឹម សុខា និងរំលោភចំពោះលក្ខន្តិកៈរបស់អតីតគណបក្សង្រ្គោះជាតិ។ ជាមួយគ្នានេះ លោក ម៉ៅ មុនីវណ្ណ បានប្រើពាក្យធ្ងន់ៗថា លោក សម រង្ស៉ី បានធ្វើទង្វើដែលអ្នកមានសីលធម៌ និងលក្ខណៈជាមនុស្សមិនអាចធ្វើបាន។ លោក ម៉ៅ មុនីវណ្ណ បាននិយាយប្រាប់វិទ្យុអាស៊ីសេរី ដែលមាននិន្នាការគាំទ្រចំពោះលោក សម រង្ស៉ី យ៉ាងដូច្នេះថា «អ្វីដែលខ្ញុំមិនគាំទ្រនូវទង្វើរបស់ លោក សម រង្ស៉ី ជាអតីតប្រធានគណបក្ស សង្រ្គោះជាតិ គឺត្រង់ចំណុចទង្វើមួយដែលខ្ញុំមិនអាចទទួលយកបាន គឺលោក សម រង្ស៉ី បានយក លោកប្រធាន កឹម សុខា ទៅភ្នាល់ជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាទង្វើមួយដែលអសីលធម៌ និងជាទង្វើមួយ ដែលមនុស្សជាតិមានលក្ខណៈជាមនុស្ស មិនអាចទទួលយកបាន»។

    លោកបានបន្តទៀតថា «ចំណុចមួយទៀត ដែលខ្ញុំមិនគាំទ្រគឺការធ្វើសន្និសីទនៅថ្ងៃទី០២ ធ្នូ នៅទីក្រុអាត្លង់តា រដ្ឋចចា សហរដ្ឋអាមេរិក គឺជាសន្និសីទមួយដែលធ្វើឡើងផ្ទុយ នឹងលក្ខន្តិកៈគណបក្ស ផ្ទុយនឹងគោលការណ៍គណបក្ស គឺយើងផ្តើមតស៊ូនយោបាយក្នុងការប្រឆាំងនឹងជនផ្តាច់ការ យើងតែងតែចង់បាននូវយុត្តិធម៌នៅក្នុងសង្គមរបស់យើង នៅក្នុងប្រទេសយើងគឺយើងចង់បាននីតិរដ្ឋ យ៉ាងណាមិញនៅក្នុងគណបក្សក៏យើងត្រូវតែ ធ្វើការគោរពគោលការណ៍ និងលក្ខន្តិកៈរបស់គណបក្សដែរ ដូច្នេះខ្ញុំមិនអាចគាំទ្របាននូវទង្វើរបស់លោក សម រង្ស៉ី ២ចំណុចនេះ»។

    គួរបញ្ជាក់ថា ការប្រឆាំងជាបន្តបន្ទាប់ពីក្រុមរបស់លោក កឹម សុខា និងអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិដទៃទៀត បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៉ី រៀបចំសន្និសីទមួយ ដើម្បីតែងតាំងខ្លួនលោក ជាប្រធានស្តីទី នៃអតីតគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងអាត្លង់តា រដ្ឋចរចាសហរដ្ឋអាមេរិក។ សន្និសីទនេះត្រូវបានបដិសេធដោយលោក កឹម សុខា តែម្តង។ ទន្ទឹមនឹងការប្រកាសមិនគាំទ្រទង្វើលោក សម រង្ស៉ី នេះ លោក ម៉ៅ មុនីវណ្ណ ក៏ឌីដងឱ្យលោក សម រង្ស៉ី ចំពោះការចង់បានអំណាចឡើងវិញនេះ។ លោកអះអាងថា លោកគាំទ្របើសិនជា លោក សម រង្ស៉ី ហ៊ានចូលស្រុក ដោយលោកអ្នកអតីតតំណាងរាស្រ្តដទៃទៀត នឹងកោះប្រជុំធ្វើយ៉ាងណាឱ្យ លោក សម រង្ស៉ី ឡើងជាប្រធានបក្សវិញតាមលក្ខន្តិកៈ៕

     

    ប្រភព៖ Fresh News

    អត្ថបទទាក់ទង