ខ្មែរប៉ុស្ដិ៍ Close

    អនុប្រធានរដ្ឋសភាបារាំង សន្យាជួយសម្របសម្រួលឱ្យកម្ពុជាបន្តទទួលបាន EBA ពីសហភាពអឺរ៉ុប

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1355
    អនុប្រធានរដ្ឋសភាបារាំង សន្យាជួយសម្របសម្រួលឱ្យកម្ពុជាបន្តទទួលបាន EBA ពីសហភាពអឺរ៉ុបអនុប្រធានរដ្ឋសភាបារាំង សន្យាជួយសម្របសម្រួលឱ្យកម្ពុជាបន្តទទួលបាន EBA ពីសហភាពអឺរ៉ុប

    ក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា លោក សីលវ៉ន វ៉ាសឺម៉ង់ Sylvain WASER MAN អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋបារំាង និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបារាំង បានជួបពិភាក្សាការងារជាមួយ លោក ឈាង វុន ប្រធានគណ:កម្មការទី៥ នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-បារាំង ដែលជំនួបពិភាក្សានេះបានធ្វើឡើង នៅវិមានរដ្ឋសភា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។

    បន្ទាប់ពីចប់ជំនួបពិភាក្សា លោក ឈាង វុន បានមានប្រសាសន៍ឱ្យដឹងថា លោក សីលវ៉ន វ៉ាសឺម៉ង់ អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋបារំាង បានសន្យាជួយធ្វើអន្តរាគមន៍ដល់ប្រទេសកម្ពុជាដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធសហភាពអឺរ៉ុប EBA ពីព្រោះកម្ពុជា បានបំពេញត្រូវតាមគោលការណ៍សេរីពហុបក្ស និង ប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស នីតិរដ្ឋ។

    លោក ឈាង វុន បានបញ្ជាក់ទៀតថា កាលពីសប្តាហ៍មុនរដ្ឋសភាកម្ពុជា បានអនុម័ត្តមាត្រា៤៥ថ្មីស្ទួននៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលជាឱកាសបើកផ្លួវដល់អ្នកនយោបាយទាំងឡាយណា ដែលតុលាការកំពូលបានហាមឃាត់សិទ្ធិនយោបាយបណ្តោះអាសន្ន ហើយអ្នកដែលមានសិទ្ធិផ្តល់សម្បទានយោបាយដក់អ្នកនយោបាយទាំងនោះ លុះត្រាតែមានការស្នើសុំពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅនាយករដ្ឋមន្ត្រី។បន្ទាប់មកនាយករដ្ឋមន្ត្រីគឺជាអ្នកស្នើសុំទៅព្រះមហាក្សត្រ ប្រទានការលើកលែងទោស ដល់អ្នកនយោបាយណា ដែលបានអនុវត្តត្រឹមត្រូវតាមការសម្រេចរបស់តុលាការកំពូល។

    នៅក្នុងជំនួបនោះដែរ លោក សីលវ៉ន វ៉ាសឺម៉ង់ បានស្នើឱ្យភាគីរាជរដ្ឋាបាលកម្ពុជា បញ្ជូនក្រុមការងារទៅជួបពិភាក្សាពន្យល់ដល់ក្រុមរដ្ឋសភានៃប្រទេសទាំង២៧ នៃសហភាពអឺរ៉ុប ឱ្យយល់កាន់តែច្បាស់ពីសភាពការណ៍វិវត្តនយោបាយកម្ពុជា ដែលមានការវិវត្តទៅមុខយ៉ាងល្អ៕

    អត្ថបទ៖ សាវឿន

    អត្ថបទទាក់ទង