ខ្មែរប៉ុស្ដិ៍ Close

    សម្តេច​តេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា សូមកុំលួងចិត្តខ្លួន ដោយការអង្វរបរទេសឱ្យដាក់ទណ្ឌកម្មកម្ពុជា

    ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧ ព័ត៌មានទូទៅ 3237
    សម្តេច​តេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា សូមកុំលួងចិត្តខ្លួន ដោយការអង្វរបរទេសឱ្យដាក់ទណ្ឌកម្មកម្ពុជាសម្តេច​តេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា សូមកុំលួងចិត្តខ្លួន ដោយការអង្វរបរទេសឱ្យដាក់ទណ្ឌកម្មកម្ពុជា

    សម្តេច​តេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មុននេះបន្តិចបានលើកឡើងថា «សូមកុំលួងចិត្តខ្លួនឯងប្រចាំថ្ងៃ ប្រចាំអាទិត្យ ឬប្រចាំខែ អ្នកខ្លះសង្ឃឹមទៅលើការបង្កងទ្រព្យសម្បិត្តរបស់មេដឹកនាំកម្ពុជានៅក្រៅប្រទេស សូមអញ្ជើញធ្វើទៅ ខ្ញុំរុញឱ្យអ្នកឯងធ្វើ»។

    សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដូចនេះក្នុងឱកាសអញ្ជើញសំណេះសំណាល ក៏ដូចជាប្រគល់ប្រាក់រង្វាន់រាជរដ្ឋាភិបាល ជូនកីឡាករ កីឡាការិនី ដែលបានឈ្នះមេដាយមាសក្នុងការប្រកួត Sea Games លើកទី២៩ និងការប្រកួតជើងឯកគ្រប់កម្រិតជាលក្ខណៈអន្តរជាតិ ក្នុងវិមានសន្តិភាព នាព្រឹកថ្ងៃសុក្រ ១២រោជ ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ។

    សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបែបនេះស្របពេលដែលអតីតថ្នាក់ដឹកនាំបក្សប្រឆាំងក្រៅច្បាប់ខិតខំដើរសូមអង្វរបរទេសឱ្យដាក់ ទណ្ឌកម្មទិដ្ឋាការ ដាក់ទណ្ឌកម្មកុំទិញទំនិញពីកម្ពុជា និងបង្កក់ទ្រព្យសម្បត្តិមេដឹកនាំកម្ពុជា ថែមទាំអគំរាមថានឹងប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៀតផង។

    ឆ្លើយតបទៅនឹងការគំរាមដាក់ទណ្ឌកម្មទិដ្ឋាការ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បានបន្តថា «ហើយរឿងទិដ្ឋការត្រូវមើលពាក្យ ទណ្ឌកម្មទិដ្ឋាការ និងរឹតបណ្តឹងទិដ្ឋាការ ពាក្យវាខុសគ្នា ត្រូវចាំ មើលភាសាដែលគេប្រើ គេហៅថារឹតបន្តឹង មិនមែនដាក់ទណ្ឌកម្មទិដ្ឋាការទេ ហើយប្រសិនបើទណ្ឌកម្មទិដ្ឋាការ ក៏វាមិនងាប់ខ្មែរដែររ»។

    ឆ្លើយតបទៅនឹងការគំរាមដាក់ទណ្ឌកម្មកុំទិញទំនិញពីកម្ពុជា សម្តេច​តេជោ​ ហ៊ុន សែន បានបញ្ជាក់ថា «វិធានការទណ្ឌកម្ម មិនមែនមានអ្នកណាចេះតែធ្វើនោះទេ កុងត្រា កិច្ចសន្យា នៃការទិញទំនិញពីស្រុកខ្មែរគេបានចុះហត្ថលេខារួចហើយ សួរថាវិស័យឯកជនគេព្រមធ្វើតាមទេ? ត្រូវសងគេងាប់នៅនេះ»។

    ចំពោះការគំរាមបង្កកទ្រព្យសម្បត្តិមេដឹកនាំប្រទេសសម្តេច​តេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា «ដើម្បីឱ្យដឹងថាមានមេដឹកនាំណាខ្លះមានលុយនៅក្រៅប្រទេស រឹបទៅ ខ្ញុំចង់ឱ្យអ្នកឯងរឹប មិនបានប៉ះពាល់ ហ៊ុន សែន និងមន្ត្រីភាគច្រើន រួមទាំងប្រជាជនទូទាំងប្រទេសទេ»

    ក្នុងកាគំរាមប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា «សូមផ្តាំទៅ សូមរៀនសូត្រឱ្យចេះដឹងបន្តិចអំពីអ្វីទៅដែលហៅថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ» សម្តេច​បានបន្តថា «ក្រុមប្រឹក្សាសន្តិសុខ គ្មានជំនាញលើការពិក្ភាក្សាលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាទេ» សម្តេច​បានបន្តថា «នៅក្នុងចំណោមក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានសមាជិកអចិន្ត្រៃយ៍ ៥ប្រទេស មានចិន រុស្ស៊ី បារាំង អាមេរិក និងមានអង់គ្លេស ៥ប្រទេស ក្នុងចំណោម ៥ប្រទេស មានតែ ១ វេទោ គឺចប់»៕

    អត្ថបទទាក់ទង