ខ្មែរប៉ុស្ដិ៍ Close

    ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតចិន តែងតាំងថ្មី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1129
    ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតចិន តែងតាំងថ្មី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតចិន តែងតាំងថ្មី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    គ្រាន់តែបើកទំព័រឆ្នាំថ្មីឆ្នាំ២០១៩ភ្លាម ពោលតាមការគ្រោងទុក នៅអំឡុង ថ្ងៃទី២១ ២២ ខែមករា ខាងមុខដ៏ខ្លីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសចិន តបតាមការ អញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង។

    ដំណឹងស្តីពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសចិននេះ ត្រូវបានលើកឡើងនៅក្នុងជំនួបរវាងលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ និងលោក Wang wentian ឯកអគ្គរដ្ឋទូតចិនប្រចាំ នៅកម្ពុជា ដែលទើបតែងតាំងថ្មី។

    បើតាមលោក កេត សុផាន់ អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា នៅក្នុងជំនួបនាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតចិន បានពិភាក្សាគ្នាច្រើន លើបញ្ហាទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជាពិសេសពិភាក្សា លើការរៀបចំដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ កាន់ប្រទេសចិននាខែក្រោយនេះ ធ្វើយ៉ាងណាឲ្យដំណើរបំពេញ ទស្សនកិច្ច នេះទទួលបានជោគជ័យខ្ពស់។

    លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៅកាន់លោក ឯកអគ្គរដ្ឋទូតចិន ថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ ប្រទេសចិន គឺជាវិញ្ញាសាដ៏សំខាន់មួយបញ្ជាក់ពីសមត្ថភាពការងាររបស់ លោកឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាក្នុងនាមជាអ្នកសម្របសម្រួល។

    បើតាមលោក កេត សុផាន់ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសចិននេះ នឹងមានកិច្ចព្រមព្រៀង ក៏ដូចជាឯកសារ មួយចំនួននឹងត្រូវចុះហត្ថលេខាជាមួយគ្នាផងដែរ។ នៅក្នុងជំនួបពិភាក្សា នាព្រឹកមិញនេះ ឯកអគ្គរដ្ឋទូតថ្មីរបស់ចិន ក៏បានបង្ហាញនូវជំហររបស់ រដ្ឋាភិបាលចិន ក្នុងការគាំទ្រចំពោះវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំកម្ពុជា ក៏ដូចជានៅក្នុង សកម្មភាពផ្សេងៗលើឆាកអន្តរជាតិផងដែរ។

    សូមបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាប់ផ្តើមបំពេញ ទស្សនកិច្ចផ្លូវការនៅចិនជាលើកដំបូងពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៩៩។ ផ្តើមចេញពីដំណើរទស្សនកិច្ចលើកដំបូងនោះហើយ បានធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា ដឹកនាំដោយលោកផ្ទាល់ ជាមួយនឹង ប្រទេសចិន ត្រូវបានវិវឌ្ឍន៍កាន់តែល្អប្រសើរជាបន្តបន្ទាប់រហូតក្លាយ ទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅក្នុងឆ្នាំ២០១០ ក្នុងពេលលោកនាយករដ្ឋមន្ត្រី បំពេញទស្សនកិច្ចនៅប្រទេសចិន។ តាមរយៈទំនាក់ទំនងល្អប្រសើរនេះ បានធ្វើឲ្យប្រជាជន និងប្រទេសទាំងពីរ ទទួលបានផលប្រយោជន៍ជាច្រើនតាមរយៈការវិនិយោគនានា៕

    អត្ថបទទាក់ទង