ខ្មែរប៉ុស្ដិ៍ Close

ទីស្តីការគណៈរដ្ឋមន្ត្រី រៀបចំតាំងពិព័រណ៍អបអរសាទរសន្តិភាពខួប ២០ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា នៅវិមានឈ្នះឈ្នះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2180
ទីស្តីការគណៈរដ្ឋមន្ត្រី រៀបចំតាំងពិព័រណ៍អបអរសាទរសន្តិភាពខួប ២០ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា នៅវិមានឈ្នះឈ្នះទីស្តីការគណៈរដ្ឋមន្ត្រី រៀបចំតាំងពិព័រណ៍អបអរសាទរសន្តិភាពខួប ២០ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា នៅវិមានឈ្នះឈ្នះ

ក្នុងស្មារតីរួមចំណែកផ្សព្វផ្សាយសមិទ្ធផលរបស់រាជ រដ្ឋាភិបាលក្នុងការថែរក្សា ការពារសុខសន្តិភាព និងស្ថិរភាពនយោបាយរហូតធ្វើឱ្យប្រទេសកម្ពុជា ទទួល បាននូវការអភិវឌ្ឍរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ ទីស្តីការគណៈរដ្ឋមន្ត្រី នឹងចូលរួមតាំងពិព័រណ៍អបអរសាទរខួប២០ឆ្នាំចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅវិមានឈ្នះឈ្នះ។

នៅថ្ងៃទី២៧ ខែធ្នូ​ ឆ្នាំ២០១៨ ក្រុមការងារទីស្តីការគណៈ រដ្ឋមន្ត្រីដឹកនាំ ដោយ លោកស្រី​ ឆាយ វ៉ាន់នឿន និងលោក ឆឺយ រឿន រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី និងក្រុមការងារបានអញ្ជើញចុះត្រួតពិនិត្យដំណើរការរៀបចំ ស្តង់ពិព័រណ៍របស់ ទីស្តីការគណៈរដ្ឋមន្ត្រី។​ សម្រាប់ទីស្តីការគណៈរដ្ឋមន្ត្រីមានស្ថាប័ន អង្គភាពចំនួន១៦ ចូលរួមរៀបចំស្តង់ពិព័រណ៍ដែលនឹងបង្ហាញនូវសកម្មភាពការងារ និងសមិទ្ធផល សំខាន់ៗរបស់ខ្លួន ដើម្បីចូលរួមអបអរសាទ​រខួបលើកទី២០ នៃនយោបាយឈ្នះឈ្នះ​ និងការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។

ក្នុងការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា យុទ្ធសាស្ត្រនយោបាយមួយដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចុះដើម្បីរំលាយក្រុមខ្មែរក្រហម នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ នោះមានឈ្មោះថា «យុទ្ធសាស្ត្រឌីហ្វីដ»។ យុទ្ធសាស្ត្រឌីហ្វីដមកពីអក្សរកាត់នៃភាសា អង់គ្លេស DIFID ដែលមានពេញ លេញមកពីពាក្យ Divide (បំបែក) Isolate (ធ្វើឱ្យឯកោ) Finish (បញ្ចប់) Integrate (សមាហរណកម្ម) Develop (អភិវឌ្ឍ)។ ការអនុវត្តយុទ្ធសាស្ត្រនេះធ្វើឡើង ជាដំណាក់ កាលដោយប្រទាក់ក្រឡាគ្នាពីមួយទៅមួយដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាប់ផ្តើមពីយុទ្ធសាស្ត្របំបែកក្រុម ខ្មែរក្រហមពីចលនាត្រីភាគី និងធ្វើឱ្យកាន់ តែឯកោពីចលនាត្រីភាគី និងម្ចាស់ជំនួយ។

គួរបញ្ជាក់ថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ និងអបអរសាទរខួបលើកទី ២០នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា-ការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ការប្រារព្ធខួប២០ឆ្នាំនៃយុទ្ធសាស្ត្រឈ្នះឈ្នះ មានស្ថាប័នរដ្ឋ និងវិស័យឯកជន សរុបជាង៨០០ស្តង់ ដែលនឹងដាក់តាំងបង្ហាញនូវសមិទ្ធផលរបស់ខ្លួននៅក្នុង ពិធីសម្ពោធវិមានឈ្នះឈ្នះនាចុងឆ្នាំ២០១៨។ ការតាំងពិព័រណ៍នេះ ដើម្បីបញ្ជាក់ ពីអ្វីគ្រប់យ៉ាងដែលទទួលបានពីនយោបាយឈ្នះ-ឈ្នះ នៅក្នុង រយៈពេល២០ឆ្នាំ កន្លងមកនេះ។ ការសាងសង់វិមានឈ្នះ ឈ្នះ នេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀត វិមានឈ្នះឈ្នះនេះក៏ជានិម្មិតរូបនៃសុខសន្តិភាពដែលកម្ពុជា ទទួល បានក្រោយពីបញ្ចប់ សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមកផងដែរ៕

អត្ថបទទាក់ទង