ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឯកភាព ៣ចំណុច របស់សមាគមគ្រឹះស្ថាន ឧត្តមសិក្សា ដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាពនៃវិស័យអប់រំនៅកម្ពុជា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1953
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឯកភាព ៣ចំណុច របស់សមាគមគ្រឹះស្ថាន ឧត្តមសិក្សា ដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាពនៃវិស័យអប់រំនៅកម្ពុជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឯកភាព ៣ចំណុច របស់សមាគមគ្រឹះស្ថាន ឧត្តមសិក្សា ដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាពនៃវិស័យអប់រំនៅកម្ពុជា

    នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតិឱ្យសមាគមគ្រឹះស្ថានឧត្តមសិក្សា ដែលដឹកនាំដោយលោក ហេង វ៉ាន់ដា ជួបពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ក្នុងជំនួបនោះ លោក ហេង វ៉ាន់ដា បានជម្រាបជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីសកម្មភាពរបស់សមាគមគ្រឹះស្ថាន ឧត្តមសិក្សានាឆ្នាំ កន្លងមកដែលពាក់ព័ន្ធទៅនឹងវិស័យអប់រំ វិស័យមនុស្សធម៌ រួមទាំង បញ្ហាសង្គមផងដែរ។ លើសពីនោះទៅទៀត លោក ក៏បានជម្រាបជូន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ អំពីយុទ្ធសាស្ត្ររបស់សមាគម គ្រឹះស្ថានឧត្តមសិក្សាផងដែរ។

    តាងនាមឱ្យប្រតិភូទាំងមូល ក្នុងជំនួបពិភាក្សានេះ លោក ហេង វ៉ាន់ដា បានគោរពស្នើសុំលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មេត្តាពិចារណាបង្កើត ក្រុមការងារគុណវុឌ្ឍជាតិ ដើម្បីចូលរួមពិនិត្យកែសម្រួលគុណវុឌ្ឍ ជាតិកម្ពុជា ស្នើសុំបង្កើតក្រុមការងាររវាងសមាគមគ្រឹះស្ថានឧត្តមសិក្សា ជាមួយ ក្រសួងអប់រំ និងស្នើសុំបង្កើតក្រុមការងាររវាងសមាគមគ្រឹះស្ថាន ឧត្តមសិក្សាជាមួយក្រសួងសុខាភិបាលផងដែរ។

    ការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះ ការចូលរួមចំណែករបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាលើវិស័យអប់រំនៅកម្ពុជា លើវិស័យមនុស្សធម៌ និងលើវិស័យសង្គមផងដែរ។ ពាក់ព័ន្ធជាមួយ នឹងសំណើដែលលោក ហេង វ៉ាន់ដា បានលើកឡើងនោះ បានទទួលការ ឯកភាពទាំងស្រុងពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយលោកបានមាន ប្រសាសន៍សម្រេចថា៖
    ទី១) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយល់ស្របបង្កើតឱ្យមានគណៈ កម្មការរួមមួយរវាងស្ថាប័នដែលពាក់ព័ន្ធ និងគ្រឹះស្ថានឧត្តមសិក្សាទាំងអស់
    ទី២) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រគល់ការងារជូនរដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា ហង់ ជួនណារ៉ុន ជាប្រធានគណៈកម្មការ
    ទី៣) បង្កើតលេខាធិការដ្ឋានមួយនៅក្រោមចំណុះក្រសួងអប់រំ ដែលនឹង មានគណៈកម្មការមួយចំណុះ។ បន្ទាប់ពីគណៈកម្មាធិការនេះបង្កើតរួចហើយ គណៈកម្មការត្រូវពិនិត្យ បង្កើតយន្តការ និងរៀបចំពិនិត្យឡើងវិញ នូវអនុក្រឹត្យពាក់ព័ន្ធទៅនឹង អនុក្រឹត្យស្ដីពីគុណវុឌ្ឍជាតិដែលជាធម្មនុញ្ញភាពសម្រាប់វិស័យអប់រំ។

    នៅក្នុងជំនួបនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកត់សម្គាល់ ឃើញថា ឆ្នាំកន្លងមកគឺមានសំណើយ៉ាងច្រើន ពាក់ព័ន្ធទៅនឹងការការ អនុគ្រោះពន្ធ។ល។ ប៉ុន្តែជំនួបលើកនេះគឺពុំមានសំណើច្រើនឡើយ តែផ្ទុយទៅវិញគឺមានតែសំណូមពរដែលទាក់ទងទៅនឹងការបង្កើនគុណភាព ប្រសិទ្ធភាពនៃដំណើរការការងារលើវិស័យអប់រំនេះ។

    គួរបញ្ជាក់ថា សមាគមគ្រឹះស្ថានឧត្តមសិក្សា គឺជាអង្គការក្រៅរដ្ឋាភិបាល មួយ ដែលបានចងក្រងឡើងនូវបណ្តុំគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា ក្នុងបំណងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងលើកកម្ពស់ការសិក្សានៅថ្នាក់ឧត្តមសិក្សាឱ្យកាន់តែល្អប្រសើរ។ សមាគមមួយនេះ តែងទទួលបាន ការអនុញ្ញាតពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឱ្យចូលជួបសម្តែងការគួរ សម និងពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈម និងរិះរកយុទ្ធវិធីផ្សេងៗ ធ្វើឲ្យការអប់រំនៅឧត្តមសិក្សាកាន់តែល្អប្រសើរ៕

    អត្ថបទទាក់ទង