ខ្មែរប៉ុស្ដិ៍ Close

ឥទ្ធិពលរបស់ព្យុះប៉ាប៊ុក នឹងបង្កឲ្យកម្ពុជាមានអាកាសធាតុចុះត្រជាក់ និងមានភ្លៀងលាយខ្យល់បក់បោកខ្លាំង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 2021

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បន្ទាប់ពីតាមដានស្ថានភាពអាកាសធាតុ រួចមកឃើញថា ជ្រលងសម្ពាធខ្ពស់ បានចាប់ផ្តើមចុះខ្សោយ នៅក្នុងសមុទ្រចិនខាងត្បូង មានកើតនូវព្យុះឈ្មោះ PABUK (ព្យុះទី១ ប្រចាំឆ្នាំ២០១៩)។ ព្យុះនេះ នឹងវិវត្តន៍ខ្លួនទៅជាព្យុះទីហ្វុង (TY PABUK) រួចបន្តដំណើរទៅកាន់ភាគខាងត្បូងប្រទេសថៃ។

លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា មានស្ថានភាពដូចខាងក្រោម៖
១៖ ចាប់ពីថ្ងៃទី២-៣ ខែមករា៖ ធាតុអាកាសត្រជាក់បន្តកើតមាននៅតែបណ្តាជួរភ្នំក្រវាញ ខេត្តភាគឦសាន និងខេត្តប៉ៃលិនប៉ុណ្ណោះ (ត្រជាក់តែពេលយប់ និងពេលព្រឹកព្រលឹម)។
២៖ ចាប់ពីថ្ងៃទី៣-៤ ខែមករា៖ ផ្នែកខ្លះនៃរាជធានី-ខេត្ត ប៉ែកខាងក្រោម រួមនឹងខេត្តកែប កំពត និងខេត្តព្រះសីហនុ អាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។

បើតាមក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យបងប្អូននេសាទ អ្នកដំណើរតាមសមុទ្រ ជាពិសេសវីរកងទ័ពឈរជើង នៅតាមបណ្តាកោះនានា សូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតព្យុះ ដែលអាចនឹងបង្កឲ្យកើតមានភ្លៀងលាយឡំ ជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី៣-៤ ខែមករា ឆ្នាំ២០១៩៕

អត្ថបទទាក់ទង