ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ តើព្រឹត្តិការណ៍ផ្លូវវ៉េងស្រេងកាលពី៥ឆ្នាំមុន ជាបាតុកម្មអហិង្សា ឬជាកុប្បកម្ម?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៥ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1804
លិខិតមិត្តអ្នកអាន៖ តើព្រឹត្តិការណ៍ផ្លូវវ៉េងស្រេងកាលពី៥ឆ្នាំមុន ជាបាតុកម្មអហិង្សា ឬជាកុប្បកម្ម?លិខិតមិត្តអ្នកអាន៖ តើព្រឹត្តិការណ៍ផ្លូវវ៉េងស្រេងកាលពី៥ឆ្នាំមុន ជាបាតុកម្មអហិង្សា ឬជាកុប្បកម្ម?

ប្រជាពរដ្ឋខ្មែរជាពិសេសអ្នករស់នៅទីក្រុងភ្នំពេញពិតជានៅចងចាំបានអំពើកុប្បកម្មដ៏ហិង្សាបំផុតនៅតាមបណ្តោយផ្លូវវ៉េងស្រេងកាលពីថ្ងៃទី ៣ និងទី៤ មករា ឆ្នាំ ២០១៤ ពោលគឺកាលពី៥ឆ្នាំមុននេះ។ ក្រុមកុប្បករ ប្រដាប់ដោយដំបង ព្រនង់ កាំបិត ដុំថ្ម ចំពាមកៅស៊ូ និងដបសាំង បានធ្វើសកម្មភាពវាយកម្ទេច ដុតបំផ្លាញទ្រព្យសម្បតិ្តសាធារណៈ និងឯកជនជាច្រើនដោយគ្មានញញើតដៃ។ ពួកគេបាន ប្រែក្លាយផ្លូវវ៉េងស្រេងដែលជាផ្លូវដ៏អ៊ូអរពោរពេញដោយសកម្មភាពសេដ្ឋកិច្ចដ៏មមាញឹកនោះឲ្យទៅជាផ្លូវដ៏ខ្មៅងងឹត ពោរពេញដោយផ្សែងពណ៌ខ្មៅហុយទ្រលោម អណ្តាតភ្លើងឆេះសន្ធោរ សន្ធៅ។ អាគាររោងចក្រ និងអាជីវកម្មដែលធ្លាប់តែមានសកម្មភាពរស់រវើកបានប្រែក្លាយទៅជាគោលដៅនៃការវាយប្រហាររបស់ក្រុមសកម្មជនអតីតបក្សប្រឆាំងដោយបន្សល់ទុកនូវភាពខ្ទេចខ្ទាំដោយស្នាដៃវាយកម្ទេច ដុតបំផ្លាញពីសំណាក់ក្រុមកុប្បករឈាមក្តៅដឹកនាំដោយទណ្ឌិត សម រង្ស៊ី។ បណ្តោយផ្លូវវ៉េងស្រេងដែលធ្លាប់តែអ៊ូអរ ដោយយានយន្តយ៉ាងណែនណាន់តាន់តាប់ស្រាប់តែប្រែក្លាយជាសកម្មភាពលួច ឆក់ ប្លន់ និងជាទីលានប្រយុទ្ធគ្នាដោយហិង្សាក្រោមស្នាដៃក្រុមកុប្បករ ចិត្តសាហាវដែលក្រុមប្រឆាំងបានបំពាក់និងពង្វក់មនោគមវិជ្ជាវណ្ណះនិងដុតកំហឹងពូជសាសន៍ ជាឈ្នួនសំរាប់ប្រើប្រាស់ និងបញ្ជា។ ដុំថ្មក្រាលពេញផ្លូវកៅស៊ូ, កម្ទេចកញ្ចក់ធ្លាក់ស្រោចពេញដី តុ កៅអី សម្ភារៈការិយាល័យ ត្រូវបានដុតបំផ្លាញ ឬលួចយកស្ទើរគ្មានសល់។ មនុស្សស្លាប់ និងរងរបួស រួមទាំងកងកម្លាំងសមត្ថកិច្ចផងដែរ។ មើលទៅវាមិនខុសពីឈុតឆាកប្រយុទ្ធគ្នាក្នុងសមរភូមិនោះឡើយហើយឈុតឆាកទាំងនេះគឺជាតិតតាងនៃការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីសំណាក់ក្រុមប្រឆាំងជ្រុលនិយមក្រោមខ្សែញាក់របស់ពួកបរទេស។

តើនេះឬជាអ្វីដែលទណ្ឌិត សម រង្ស៊ី និងសកម្មជនមួយចំនួនដែលជាអាយ៉ងនិងកូនអុកបើកប្រាក់ខែពីពួកបរទេសតែងតែហៅថា ជាបាតុកម្មអហិង្សានោះ?

ស្នាមរបួសដ៏ជ្រៅនេះពិតជាមិនងាយលុបលាងចេញពីអារម្មណ៍ របស់ពលរដ្ឋខ្មែរបានឡើយ ជាពិសេសអ្នករស់នៅតាមបណ្តោយផ្លូវវ៉េងស្រេងគឺជា សាសក្សីផ្ទាល់ភ្នែកដែលបាន ឃើញភាពសាហាវព្រៃផ្សៃរបស់ក្រុមសកម្មជនដឹកនាំដោយទណ្ឌិត សម រង្ស៊ីនិងគូកន។ បើទោះបីជាក្រុមប្រឆាំងជាពិសេស មេដឹកនាំសង្គមស៊ីវិលមួយចំនួនបាននិងកំពុងខិតខំកាឡៃសភាពការណ៍ថាសមត្ថកិច្ចបង្ក្រាបទៅលើបាតុកម្មអហិង្សាយ៉ាងណាក៏ដោយចុះ ក៏ស្លាកស្នាម និងសកម្មភាពរបស់ក្រុមកុប្បករ នៅតែជាភស្តុតាង យ៉ាងច្បាស់ក្រឡែតដែលបញ្ជាក់ថា សកម្មភាពរបស់ពួកគេគឺជាអំពើកុប្បកម្មប្រកបដោយចរិតហិង្សាក្នុងន័យផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើត ចេញពីការបោះឆ្នោត។ ភស្តុតាងមួយដែលគ្មាននរណាអាច ប្រកែកបានថាជាសកម្មភាព
កុប្បកម្មនោះគឺការប្រើ ប្រេងសាំងដាក់ដប រឺគ្រាប់បែកប្រេងសាំង (Molotov Cocktail រឺ Petrol Bomb) ដែលជាទូទៅគេចាត់ទុកថាជាអាវុធសំរាប់ធ្វើកុប្បកម្ម។ ប៉ុន្តែពិតជាមហា សំណាងសំរាប់កម្ពុជាយើងនៅពេលនោះ បើកុំតែ អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការទប់ស្កាត់ និងបង្រ្កាបទាន់ពេលវេលា កុំអីម៉ោងនេះកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពដូចបណ្តាប្រទេសមួយចំនួននៅមជ្ឈឹមបូពា៍ដូចជាស៊ីរីបាត់ ទៅហើយ ពោលគឺទីក្រុងភ្នំពេញពេលនេះកំពុងស្ថិតក្នុងសភាពស្ងាត់ជ្រងំនិងខ្ទេចខ្ទាំ ដូចក្រោយថ្ងៃ ១៧ មេសា ១៩៧៥ បាត់ទៅហើយហើយអ្នកភ្នំពេញពេលនេះប្រហែលជាកំពុងភៀសខ្លួនទៅកាន់កន្លែងផ្សេងដើម្បីគេចចេញពីអំពើហិង្សាជាពិសេសគឺនយោបាយទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រីរបស់សម រង្ស៊ី។

ប៉ុន្តែ ជាសំណាងល្អណាស់ដែលអ្វីៗទាំងនេះមិនអាចកើតមាន ដោយសារតែវិធានការបន្ទាន់ និងម៉ឺងម៉ាត់របស់អាជ្ញាធររាជរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអ្នកធានាសុខ សន្តិភាព និងស្ថិរភាពនយោបាយ ក្នុងប្រទេសកម្ពុជា។ ខុសពី សម រង្ស៊ី ដែលជាតួអង្គបំផ្លាញសន្តិភាព បំផ្លាញស្ថិរភាពសង្គម និងបំផ្លាញសមិទ្ធផលរបស់ប្រជាជន ដូចសកម្មភាពដែលក្រុមរបស់គាត់បានធ្វើក្នុងអំពើកុប្បកម្មក្រោយការបោះឆ្នោតឆ្នាំ ២០១៣ ជាពិសេសសោកនាដកម្មនៅលើផ្លូវវ៉េងស្រេងជាឧទាហរណ៍ស្រាប់។ គឺចាប់ពីពេលនោះមកហើយដែលប្រជាពលរដ្ឋខ្មែរផ្តើមយល់កាន់តែច្បាស់ថា អ្វីទៅជាបដិវត្តន៍ពណ៌ អ្វីទៅជាមហិច្ឆតា ពិតប្រាកដរបស់ក្រុមប្រឆាំងដឹកនាំដោយសម រង្ស៊ី អ្នកណាជាតួអង្គការពារសន្តិភាព ហើយអ្នកណាជាតួអង្គដែលចាំតែបំផ្លាញសេចក្តីសុខរបស់ប្រទេសជាតិ និងប្រជាជន។

ទោះបីរយៈពេល៥ឆ្នាំកន្លងផុតទៅ ប៉ុន្តែស្រមោលខ្មៅងងឹតនៃអំពើហិង្សានិងស្រមោលនៃចលនាបដិវត្តន៍ពណ៌នៅតែតាមលងអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរមិនទាន់ឈប់ទេ។ មេក្លោងចលនាបដិវត្តន៍ពណ៌ក្រោមការបញ្ជារបស់បរទេសដែលរត់គេចពីសំណាញ់ច្បាប់កម្ពុជាកំពុងបន្តធ្វើព្យុះភ្លើងពីចម្ងាយដោយចិញ្ចឹមទុកមហិច្ឆតាដដែល គឺការបង្កចលាចលសង្គម បង្កភាពវឹកវរ ហិង្សា ដើម្បីឈានទៅផ្តួលរំលំពីព្រោះពួកគេយល់យ៉ាងច្បាស់ថា ការដណ្តើមអំណាចតាមផ្លូវបោះឆ្នោតមិនអាចយកឈ្នះគណបក្សកាន់អំណាចសព្វថ្ងៃនេះបានឡើយ។ ដូច្នេះដើម្បីយកឈ្នះ ពួកគេមានតែបន្តប្រើជំនាញតែម្យ៉ាងគត់ នោះគឺការសាបព្រួសវប្បធម៌លាបពណ៌វប្បធម៌ហិង្សា ដើម្បីឲ្យមនុស្សមានគំនុំស្អប់ខ្ពើមគ្នាហើយបង្កជម្លោះហិង្សាវឹកវរដែលនោះ ហើយនៅក្នុងគម្ពីរបដិវត្តពណ៍គេកំណត់ថាជាឱកាសល្អបំផុតរបស់ពួកគេក្នុងការឈានទៅញុះញង់ដើម្បីផ្តួលរំលំ។

ប៉ុន្តែ ពាក្យចាស់ពោលថា អ្នកសាបព្រួសអ្វីទទួលបានផលនោះ។ សម រង្ស៊ី ដែលជាអ្នកសាបព្រួសវប្បធម៌អាក្រក់ៗជាច្រើនមកលើទឹកដីកម្ពុជា ពេលនេះកំពុងទទួលផលកម្មពីអំពើរបស់ខ្លួនហើយ។

សរុបមកវិញ មេរៀនដែលគេអាចទាញចេញពីព្រឹត្តិការណ៍ ហិង្សានិងកុប្បកម្មលើផ្លូវវ៉េងស្រេងកាលពី៥ឆ្នាំមុនគឺ៖

  • ទី១៖ គម្រោងធ្វើបដិវត្តន៍ពណ៌របស់សម រង្ស៊ី ត្រូវទទួលបរាជ័យទាំងស្រុង។
  • ទី២៖ លទ្ធផលនៃការដណ្តើមអំណាចក្រៅប្រព័ន្ធបោះឆ្នោតគឺអំពើហិង្សា។
  • ទី៣៖ អំពើកុប្បកម្ម និងបាតុកម្មអហិង្សាតាមបែបប្រជាធិបតេយ្យមិនដូចគ្នាទេ។
  • ទី៤៖ មានតែផ្លូវបោះឆ្នោតតែមួយគត់ដែលជាវិធីជ្រើសរើសមេដឹកនាំដោយសន្តិវិធី និងស្របតាមឆន្ទៈរបស់ពលរដ្ឋ។
  • ទី៥៖ ប្រជាពលរដ្ឋខ្មែរអាច បែងចែកយ៉ាងច្បាស់រវាងអ្នកការពារ និងអ្នកបំផ្លាញនិង
  • ទី៦៖ មានសន្តិភាព មានការអភិវឌ្ឍ និងមានការរីកចម្រើនខាងជីវភាពរបស់ពលរដ្ឋ។

សូមលោកសម រង្ស៊ីនិងគូកន មើល YouTube នេះថាតើព្រឹត្តការណ៍ផ្លូវវេងស្រេងដើមឆ្នាំ2014 ជាកុប្បកម្ម រឺ បាតុកម្មអហឹង្សា?

សូមទស្សនាវីដេអូ៖

ដោយ៖ សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គម ខេត្តកំពង់ចាម

អត្ថបទទាក់ទង