ខ្មែរប៉ុស្ដិ៍ Close

    ខ្សែភាព​យន្ត​ឯកសារ​ដ៏មាន​អត្ថន័យជា​ប្រវត្តិសាស្ត្រមួយ​មាន​ចំ​ណង​ជើង​ថា « ដំ​ណើរឆ្ពោះទៅ​រក​ការ​សង្គ្រោះ​ជាតិ​ » នឹង​ផ្សាយ​នៅ​ម៉ោង​៧យប់​ស្អែក​តាម​គ្រប់​បណ្តាស្ថានីយ៍ទូរទស្សន៍ក្នុង​ស្រុក​

    ដោយ៖ សន បទុម ​​ | ថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1738
    ខ្សែភាព​យន្ត​ឯកសារ​ដ៏មាន​អត្ថន័យជា​ប្រវត្តិសាស្ត្រមួយ​មាន​ចំ​ណង​ជើង​ថា « ដំ​ណើរឆ្ពោះទៅ​រក​ការ​សង្គ្រោះ​ជាតិ​ » នឹង​ផ្សាយ​នៅ​ម៉ោង​៧យប់​ស្អែក​តាម​គ្រប់​បណ្តាស្ថានីយ៍ទូរទស្សន៍ក្នុង​ស្រុក​ខ្សែភាព​យន្ត​ឯកសារ​ដ៏មាន​អត្ថន័យជា​ប្រវត្តិសាស្ត្រមួយ​មាន​ចំ​ណង​ជើង​ថា « ដំ​ណើរឆ្ពោះទៅ​រក​ការ​សង្គ្រោះ​ជាតិ​ » នឹង​ផ្សាយ​នៅ​ម៉ោង​៧យប់​ស្អែក​តាម​គ្រប់​បណ្តាស្ថានីយ៍ទូរទស្សន៍ក្នុង​ស្រុក​

    អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៨នេះ បាន​ជូនដំ​ណឹង​ដល់​សាធារណមតិជាតិ​ និង​អន្តរជាតិ​ឲ្យ​បាន​ជ្រាប​ថា នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៨ វេលាម៉ោង​១៩គត់ ម៉ោង​នៅក្នុង​​ប្រទេស​កម្ពុជា​​ស្ថានីយ៍ទូរទស្សន៍ឯកជន​មួយ​ចំ​នួននឹង​ធ្វើ​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ស្ថានីយ៍ទូ​រទស្សន៍ជាតិ​កម្ពុជា​ ​នូវ​ភាព​យន្ត​​ឯកសារ​ដ៏មាន​សារៈសំ​ខាន់បំ​ផុត​ និង​មាន​អត្ថន័យ​​ជាប្រវត្តិសាស្ត្រ​  ក្រោម​ចំ​ណង​ជើង​ថា     « ដំ​ណើរឆ្ពោះ​ទៅ​រក​ការសង្គ្រោះ​ជាតិ​ »។

    ចេញពីទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ អតីតខេត្ត​កំ​ពង់​ចាម​ បច្ចុប្បន្ន​ ខេត្តត្បូងឃ្មុំ គឺជា​បញ្ជាការដ្ឋានវរសេនាធំ តំបន់២១ វេលាម៉ោង ២១៖០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ចំថ្ងៃច័ន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ នពស័ក ព.ស ២៥២១ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តចំនួន៤នាក់ គឺលោក នុច ថន, លោក ញឹក ហួន, លោក ស៊ូ គឹមស្រ៊ាង ហៅសាញ់ និងលោក វ៉ា ប៉ោអ៊ាន បានចាប់ផ្តើមដំណើរភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភ ក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។

    នៅក្នុងខ្សែភាពយន្តឯកសារឲរយៈពេលជាងមួយម៉ោងដែលនឹងចាក់ផ្សាយនៅថ្ងៃស្អែកនេះ នឹងរៀបរាប់យ៉ាងលំអិតអំពីការសម្រេចចិត្ត និងដំណើរឆ្ពោះទៅកាន់ទិសខាងកើតកាលពីឆ្នាំ១៩៧៧របស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបផ្សេងទៀត។

    សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងយុទ្ធមិត្តដែលនៅរស់រៀនមានជីវិត ព្រមទាំងថ្នាក់ដឹកនាំយោធា និងប្រជាពលរដ្ឋវៀតណាម ដែលសុទ្ធសឹងជាសាក្សីដ៏សំខាន់ក្នុងដំណាក់កាលនៃការតស៊ូកាលពីឆ្នាំ១៩៧៧ នឹងរៀបរាប់យ៉ាងលំអិតពីការសម្រេចចិត្តចេញទៅតស៊ូ និងដំណាក់កាលតស៊ូដ៏សែនលំបាកជាច្រើនទៀត រហូតឈានដល់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតទាំងស្រុងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។

    ខាងក្រោមគឺជាខ្សែវីដេអូពិព័ណ៌នាដោយសង្ខេមនៃខ្លឹមសារវីដេអូនៃដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ ដែលនឹងត្រូវផ្សព្វផ្សាយនៅថ្ងៃស្អែកនេះ។ សូមរង់ចាំទស្សនាទាំងអស់គ្នា ដើម្បីបានជ្រាបច្បាស់នូវប្រវត្តិសាស្រ្ត និងដំណាក់កាលតស៊ូដ៏លំបាករបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរហូតរំដោះប្រទេសជាតិចេញផុតពីរបបដ៏ឃោរឃៅ៕

     

     

     

    អត្ថបទទាក់ទង