ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់ទុកសារព័ត៌មានជាដៃគូសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1845
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់ទុកសារព័ត៌មានជាដៃគូសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់ទុកសារព័ត៌មានជាដៃគូសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ

    នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយជួបសំណេះសំណាល និងពិសារបាយសាមគ្គីជាមួយអ្នកព័ត៌មាន ៤,៥០០នាក់ ដែលមកពីស្ថាប័នផ្សេងៗរួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងព័ត៌មាន ស្ថានីយវិទ្យុនិងទូរទស្សន៍, សារព័ត៌មានបោះពុម្ពផ្សាយ, ក្រុមសារព័ត៌មានតាមបណ្តាញសង្គម Facebook, គេហទំព័រ និង TV Online, អ្នកនាំពាក្យក្រសួង-ស្ថាប័ន, អ្នកនាំពាក្យរាជធានី-ខេត្ត និងមន្ទីរព័ត៌មានរាជធានី-ខេត្ត ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ លោក មានភាពសប្បាយរីករាយយ៉ាងខ្លាំងដែលបានអញ្ជើញមកជួបជុំសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយបងប្អូនកូនក្មួយជាអ្នកសារព័ត៌មានជាតិនៅក្នុងជំនួបលើកទី៣ ប្រចាំឆ្នាំ២០១៩នេះ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ក្នុងនាមជានាយករដ្ឋមន្ត្រី លោក តែងតែផ្សាភ្ជាប់ទំនាក់ទំនងល្អជាមួយពលរដ្ឋ អង្គការ និងសមាគមនានាតាមរយៈកម្មវិធីជួបជុំដូចល្ងាចនេះដែលកន្លងមក គឺមានកម្មវិធីជួបជុំបងប្អូនខ្មែរឥស្លាម, បងប្អូនខ្មែរ-ចិន, បងប្អូនគ្រឹស្ថសាសនា, បងប្អូនកូនក្មួយសិល្បៈករ សិល្បៈការិនី, បងប្អូនកូនក្មួយកីឡាករកីឡាការិនី និងការជួបជុំជាមួយបងប្អូនកូនក្មួយអ្នកសារព័ត៌មានជាដើម។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា គោលបំណងនៃការជួបជុំគឺដើម្បីស្វែងយល់អំពីសុខទុក្ខផ្ទាល់របស់បងប្អូនអ្នកសារព័ត៌មាន និងបានផ្តល់នូវអនុសាសន៍ល្អៗ ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានឱ្យបានល្អត្រឹមត្រូវពិតប្រាកដតាមក្រមសីលធម៌ច្បាស់លាស់ដើម្បីបំរើសង្គមជាតិឱ្យកាន់តែរីកចម្រើនជឿនលឿនទៅមុខ៕

    អត្ថបទទាក់ទង