ខ្មែរប៉ុស្ដិ៍ Close

    ទីបំផុត លោក គង់ គាំ និង លោក គង់ បូរ៉ា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ផ្តល់សិទ្ធិឲ្យធ្វើសកម្មភាពនយោបាយឡើងវិញហើយ !

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1580
    ទីបំផុត លោក គង់ គាំ និង លោក គង់ បូរ៉ា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ផ្តល់សិទ្ធិឲ្យធ្វើសកម្មភាពនយោបាយឡើងវិញហើយ !ទីបំផុត លោក គង់ គាំ និង លោក គង់ បូរ៉ា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ផ្តល់សិទ្ធិឲ្យធ្វើសកម្មភាពនយោបាយឡើងវិញហើយ !

    ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់សិទ្ធិឲ្យពួគគាត់ អាចធ្វើសកម្មភាពនយោបាយឡើងវិញ បន្ទាប់ពីបាត់បង់សិទ្ធិដោយសាលដីកាតុលាការកំពូលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

    ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានត្រាស់បង្គាប់ថា «ត្រូវបានផ្តល់នីតិសម្បទាឡើងវិញ ឲ្យឈ្មោះ គង់ គាំ ភេទ្យប្រុស កើតថ្ងៃទី០៦ ខែមេសា ឆ្នាំ១៩៤១ និងឈ្មោះ គង់ បូរ៉ា ភេទប្រុស កើតថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៧៤ ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយ សម្រាប់រយៈពេល៥ឆ្នាំ (ប្រាំ) ឆ្នាំ តាមអំណាចសាលដីការ លេខោ: ០៣៤ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់តុលាការកំពូល»

    ការមានសិទ្ធិធ្វើយោបាយឡើងវិញរបស់អ្នកនយោបាយទាំង២រូបនេះ ធ្វើឡើងបន្ទាប់ពួកគេ បានដាក់ពាក្យស្នើទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា៤៥ថ្មី (ស្ទួន) ចូលជាធរមាន។

    សូមជម្រាបថា លោក គង់ គាំ និង លោក គង់ បូរ៉ា រួមទាំងអតីតថ្នាក់ដឹកនាំ អតីតគណបក្សសង្រ្គោះជាតិ សរុបចំនួន១១៨នាក់ ត្រូវបានតុលាការកំពូលចេញសាលដីកាផ្អាកសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីតុលាការជឿជាក់ថា អតីតគណបក្សប្រឆាំងនេះ បានឃុបឃិតជាមួយបរទេស ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា៕

    ប្រភព៖ Fresh News

    អត្ថបទទាក់ទង