ខ្មែរប៉ុស្ដិ៍ Close

អនុប្រធានាធិបតីឥណ្ឌូណេស៊ី និង​ភរិយាបានអញ្ជើញទស្សនាប្រាសា​ទបន្ទាយស្រី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1254
អនុប្រធានាធិបតីឥណ្ឌូណេស៊ី និង​ភរិយាបានអញ្ជើញទស្សនាប្រាសា​ទបន្ទាយស្រីអនុប្រធានាធិបតីឥណ្ឌូណេស៊ី និង​ភរិយាបានអញ្ជើញទស្សនាប្រាសា​ទបន្ទាយស្រី

នៅព្រឹកថ្ងៃទី១៥​ ខែមករា​ ឆ្នាំ​២០១៩​ លោកឧកញ៉ា​ អូស្មាន​ ហាស្សាន់​ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស​ និង​ភរិយា បានអញ្ជេីញអមដំណើរ លោកបណ្ឌិត Jusuf Muhammad Kalla អនុប្រធា​នា​ធិបតីឥណ្ឌូណេស៊ី និង​ភរិយា ព្រមទាំងគណៈ​ប្រតិភូ ទស្សនាប្រាសាទបន្ទាយស្រី​ ខេត្តសៀមរាប។

ទស្សនកិច្ចនេះ​ ធ្វេីឡេីងបន្ទាប់ពីអនុប្រធានាធិបតីឥណ្ឌូ​ណេស៊ី​ និង​ គណៈប្រតិភូ​ បានអញ្ជេីញមកដល់កម្ពុជាកាលពីរាត្រីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅអាកាសយាន្តដ្ឋានអន្តរជាតិក្រុងសៀមរាប ដេីម្បីចូលរួមវេទិកាក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលជាវេទិកាលើក​ដំបូងគេ ត្រូវបានប្រទេសសមាជិកផ្តល់ទំនុកចិត្តជូនកម្ពុជា ធ្វើជាម្ចាស់ផ្ទះដំបូងគេ។

គួរបញ្ជាក់ថា រាជដ្ឋាភិបាលកម្ពុជា បានទទួលធ្វើជាម្ចាស់​ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅលើទឹកដីអង្គរខេត្តសៀមរាប ពីថ្ងៃទី១៤-១៦ ខែមករា ដែលត្រូវបានអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិមកពី ២៦​ ប្រទេសនៅទូទាំងអាស៊ី ក្រោមការដឹកនាំដោយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានបោះឆ្នោតឯកភាពឲ្យធ្វើជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី ពីសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅកាត់ថា ICAPP៕

អត្ថបទទាក់ទង