ខ្មែរប៉ុស្ដិ៍ Close

    ចិនសម្រេចផ្តល់ជំនួយជិត៦០០លានដុល្លារដល់កម្ពុជា និងប្រកាសបន្តនាំអង្ករពីកម្ពុជាទៅចិនឱ្យបាន ៤០ម៉ឺនតោន

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1697
    ចិនសម្រេចផ្តល់ជំនួយជិត៦០០លានដុល្លារដល់កម្ពុជា និងប្រកាសបន្តនាំអង្ករពីកម្ពុជាទៅចិនឱ្យបាន ៤០ម៉ឺនតោនចិនសម្រេចផ្តល់ជំនួយជិត៦០០លានដុល្លារដល់កម្ពុជា និងប្រកាសបន្តនាំអង្ករពីកម្ពុជាទៅចិនឱ្យបាន ៤០ម៉ឺនតោន

    នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងដំណើរបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ប្រទេសចិន នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រកាសផ្តល់ជំនួយប្រមាណ ៤ពាន់លានយ័ន ស្មើនឹងជិត ៦០០លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍន៍នៅកម្ពុជាចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ លោកប្រធានាធិបតីចិន ក៏បានប្រកាសបន្តនាំអង្ករកម្ពុជាទៅកាន់ប្រទេសចិនឱ្យបាន ៤០ម៉ឺនតោននៅក្នុងឆ្នាំ២០១៩នេះ ដើម្បីរួមចំណែកជួយលើកកម្ពស់ជីវភាពរបស់ប្រជាកសិករកម្ពុជា។

    ក្នុងជំនួបនេះក្រៅពីការប្រកាសផ្តល់ជំនួយជិត ៦០០លានដុល្លារ និងទិញអង្ករកម្ពុជា ៤០ម៉ឺនតោនក្នុងមួយឆ្នាំទៅ លោកប្រធានាធិបតី ស៊ី ជីនពីង ក៏បានប្រកាសខិតខំជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកើនដល់ ១០ពាន់លានដុល្លារនៅឆ្នាំ២០២៣ ហើយនឹងបន្តលើកទឹកចិត្តដល់អ្នកវិនិយោគចិនឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត៕

    អត្ថបទទាក់ទង