ខ្មែរប៉ុស្ដិ៍ Close

ចិនជាប្រទេសនាំមុខ ដែលបានបណ្តាក់ទុនវិនិយោគធំជាងគេនៅកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 2339
ចិនជាប្រទេសនាំមុខ ដែលបានបណ្តាក់ទុនវិនិយោគធំជាងគេនៅកម្ពុជាចិនជាប្រទេសនាំមុខ ដែលបានបណ្តាក់ទុនវិនិយោគធំជាងគេនៅកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ចិនបន្តស្ថិតនៅជាប្រទេសនាំមុខដែលបានបណ្តាក់ទុនវិនិយោគធំជាងគេបង្អស់ នៅកម្ពុជាក្នុងឆ្នាំ២០១៨ ដែលមានទំហំទុនវិនិយោគសរុបប្រមាណ ៣.៦ ប៊ីលានដុល្លារ ស្មើនឹង៥៣% នៃទំហំវិនិយោគសរុប ពោលគឺកើនឡើងប្រមាណ ៥៤% ធៀបនិងឆ្នាំ ២០១៧។ លោកបានថ្លែងដូចនេះ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកវេទិកាស្តីពីការជំរុញនិងវិនិយោគកម្ពុជា-ចិន ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា កាលពីឆ្នាំ២០១៧កន្លងទៅ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកម្ពុជា-ចិន សម្រេចបានប្រមាណ ៦ប៊ីលានដុល្លារ ហើយផ្តើមចេញពីលទ្ធផលផ្លែផ្កាដែលបានអនុវត្តក្នុងឆ្នាំ២០១៧ ប្រទេសទាំងពីរបានដាក់ចេញនូវគោលដៅថ្មីទៀត ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ១០ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២៣។

បន្ថែមពីនេះ កម្ពុជាបានបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនលើវិស័យនានា ទាក់ទងនឹងវិស័យពាណិជ្ជកម្ម ដូចជាបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅក្នុងទីក្រុងមួយចំនួននៃប្រទេសចិន ការចុះហត្ថលេខាលើលិខិតប្តូរសារ ដែលបានផ្តល់ឱ្យកម្ពុជានូវប្រព្រឹត្តិកម្មមិនជាប់ពន្ធគយគ្របដណ្តប់លើ ៩៧% នៃបន្ទាត់ពន្ធគយសរុប និងការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាមួយចំនួន ក្នុងវិស័យពាណិជ្ជកម្ម។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ទំហំវិនិយោគបានស្ទុះឡើងរហូតដល់ប្រមាណ ៦,៨ប៊ីលានដុល្លារ កើនប្រមាណ៧% បៀបនឹងឆ្នាំ២០១៧ ក្នុងនោះប្រទេសចិនបន្តស្ថិតនៅជាប្រទេសនាំមុខ ដែលបានបណ្តាក់ទុនវិនិយោគធំជាងគេបង្អស់នៅកម្ពុជាក្នុងឆ្នាំ២០១៨ ដែលមានទំហំទុនវិនិយោគសរុបប្រមាន ៣,៦ ប៊ី លានដុល្លារ ស្មើនឹង៥៣% នៃទំហំវិនិយោគសរុប ពោលគឺកើនឡើងប្រមាណ ៥៤% ធៀបនិងឆ្នាំ ២០១៧៕

អត្ថបទទាក់ទង