ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញការហួសចិត្តដែលសហរដ្ឋអាមេរិកគាំទ្រមេបក្សប្រឆាំង នៅវេណេស៊ុយអេឡា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1072
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញការហួសចិត្តដែលសហរដ្ឋអាមេរិកគាំទ្រមេបក្សប្រឆាំង នៅវេណេស៊ុយអេឡាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញការហួសចិត្តដែលសហរដ្ឋអាមេរិកគាំទ្រមេបក្សប្រឆាំង នៅវេណេស៊ុយអេឡា

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្នុងពេលថ្មីៗនេះ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅប្រទេសវេណេស៊ុយអេឡា បែរជាសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនគាំទ្រឱ្យមេបក្សប្រឆាំង ដែលមិនបានចូលរួមនៅក្នុងការបោះឆ្នោតមកស្បថចូលកាន់តំណែងប្រធានាធិបតីដោយខ្លួនឯងទៅវិញ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី និងនិយោជិត ប្រមាណជាង ១ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសទាំង១២។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ប្រហែលមិនយូរទេ ប្រទេសវេណេស៊ុយអេឡានឹងមានសង្រ្គាម ដោយសារប្រធានាធិបតីក្នុងតំណែងច្បាស់ជាមិនសុខចិត្តឡើយចំពោះទង្វើបែបនេះ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ដោយមើលឃើញនូវប្រការដូចនេះហើយទើប កម្ពុជាយើងទាមទារឱ្យមានការប្រយ័ត្នប្រយែងខ្ពស់ កុំឱ្យបរទេសលូកដៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ហើយលោកក៏បានសំណូមពរដល់កម្មករនិយោជិតទាំងអស់គ្នា ចូលរួមក្នុងការថែរក្សាសុខសន្តិភាពដើម្បីប្រទេសជាតិរបស់យើង៕

    អត្ថបទទាក់ទង