ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតិឱ្យលោករដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន ចូលជួបពិភាក្សាការងារ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1146
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតិឱ្យលោករដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន ចូលជួបពិភាក្សាការងារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតិឱ្យលោករដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន ចូលជួបពិភាក្សាការងារ

    នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន។ ក្នុងជំនួបនោះ លោក ឡ ស៊ូកាង បានសំដែងនូវការ អបអរសាទរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលជោគជ័យយ៉ាងត្រចះ ត្រចង់នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកន្លងមក។ លោក បានមាន ប្រសាសន៍ថា ក្នុងជំនួបរវាងលោក ហ៊ុន សែន ជាមួយនឹងលោកប្រធានាធិបតី ស៊ី ជីនពីង គឺបានចង្អុលនូវផ្លូវដ៏ត្រឹមត្រូវសម្រាប់កិច្ច សហប្រតិបត្តិការរវាងប្រទេសយើង ទាំងពីរ ដោយឡែកក្នុងជំនួបជាមួយនឹងលោក លី ខឺឈាំង និងការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយចំនួននោះគឺអនុវត្តទៅតាមការចង្អុលបង្ហាញដ៏ត្រឹមត្រូវរបស់ប្រធានាធិបតី ស៊ី ជីនពីង។

    លោក ឡ ស៊ូកាង បានបន្តថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ ព្រះជាណាចក្រកម្ពុជាពេលនេះគឺតាមការអនុញ្ញាតិពីលោក ស៊ី ជីនពីង ក៏ដូចជាលោក លី ខឺឈាំង ដើម្បីប្រកាសនូវឆ្នាំវប្បធម៌ និងទេសចរណ៍រវាង ចិន និងកម្ពុជា ក្នុងន័យនេះដែរលោកក៏បានគោរពជំរាបរាយការណ៍ថា លោកនឹងធ្វើការជាមួយ នឹងលោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ក៏ដូចជាលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ ដើម្បីរៀបចំនូវសកម្មភាពផ្សេងៗសម្រាប់ឆ្នាំវប្បធម៌ និងទេសចរណ៍យើងឆ្នាំ២០១៩ នេះ ដែលរួមមានទាំងការរៀបចំឱ្យមានរបាំ និងសកម្មភាពផ្សេងៗទៀត។

    ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណ និងសម្ដែងនូវ ការគាំទ្រចំពោះការរៀបចំរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងលោកស្រីរដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា។ លោក ក៏បានចង្អុលបង្ហាញថាគប្បីធ្វើយ៉ាងណាឱ្យទេសចរណ៍ និងវប្បធម៌យើងឆ្នាំ២០១៩នេះ ឱ្យមានភាពរស់រវើក ហើយលើសពីនោះទៅទៀត សូមពិនិត្យមើលទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសយើងទាំងពីរដែលមានតាំងពីអតីតកាលក៏ដូចជាទំនាក់ទំនងដែលមានចរិកជាប្រវត្តិសាស្ត្រនេះ៕