ខ្មែរប៉ុស្ដិ៍ Close

    តើកូនស្រីទី២របស់ លោក កឹម សុខា សុខចិត្តគាំទ្រទណ្ឌិត សម រង្ស៊ី ក្បត់ឪពុកខ្លួនឯងឬយ៉ាងណា?

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1550
    តើកូនស្រីទី២របស់ លោក កឹម សុខា សុខចិត្តគាំទ្រទណ្ឌិត សម រង្ស៊ី ក្បត់ឪពុកខ្លួនឯងឬយ៉ាងណា?តើកូនស្រីទី២របស់ លោក កឹម សុខា សុខចិត្តគាំទ្រទណ្ឌិត សម រង្ស៊ី ក្បត់ឪពុកខ្លួនឯងឬយ៉ាងណា?

    ខណៈដែលកូនស្រីច្បងរបស់ អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បាននិងកំពុងប្រឹងប្រែងការពារជំហរដ៏រឹងមាំ និងការពារឆន្ទៈដ៏មោះមុតរបស់ឪពុក ព្រមទាំងការពារតំលៃ និងតួនាទីរបស់ឪពុក ក្នុងពេលក្រុម សម រង្ស៊ី កំពុងដណ្តើមយកឥទ្ធិពលស្រាប់តែកូនស្រីម្នាក់ទៀតរបស់គាត់ កឹម សម្មាធីតា ក្បត់ឪពុកខ្លួនឯង ងាកទៅចូលដៃជាមួយអតីតគូសត្រូវឪពុកខ្លួន គឺលោក សម រង្ស៊ី ទៅវិញ។
    សូមរម្លឹកថា ទណ្ឌិត សម រង្ស៊ី ថ្មីៗនេះ បានដណ្តើមទាំងតួនាទី លោក កឹម សុខា ដោយប្រកាសខ្លួនជាប្រធានស្តីទីគណបក្ស ហើយរុះរើរចនាសម្ព័ន្ធបក្សឡើងវិញ ដោយដកក្រុម លោក កឹម សុខា ចេញពីតួនាទីបក្ស ជាបន្តបន្ទាប់។ ប៉ុន្តែ គេមិននឹកសា្មនថា កូនស្រីពៅរបស់ លោក កឹម សុខា គឺ កឹម សម្មាធីតា បែរជាទៅចូលរួមវេទិកានៅក្រៅប្រទេសជាមួយ សម រង្ស៊ី និងសហការជាមួយគូសត្រូវនយោបាយឪពុកឯងទៅវិញ។

    តើជំហរនយោបាយរបស់ កូនស្រីលោក កឹម សុខា ម្នាក់នេះ នៅជាមួយឪពុករបស់ខ្លួន រឺនៅជាមួយ ទណ្ឌិត សម រង្ស៊ី? ចម្លើយ ដែលអាចទទួលយកបាន សមស្របទៅនឹងឥរិយាបថរបស់ កឹម សម្មាធីតា ច្បាស់ណាស់ថា គឺពិតជាចង់ឱ្យឪពុករបស់ខ្លួនជាប់គុកកាន់តែយូរ ពីព្រោះទង្វើរបស់នាង ស្មើនឹងជួយទាញឪពុកទៅភ្ជាប់ជាមួយទណ្ឌិតរត់ចោលស្រុក និងជាចោរប្លន់អំណាចពីឪពុកខ្លួនស្រស់ៗ ទាំងបំពានច្បាស់លក្ខន្តិកៈបក្សដោយគ្មានញញើត។

    ក្នុងពេលនេះ បើទោះជា លោក កឹម សុខា សម្ងំស្ងៀមមិនបញ្ចេញប្រតិកម្ម ប៉ុន្តែ គេអាចយល់បានថាគាត់ ឈឺចាប់ខ្លាំងណាស់ ដែលឃើញកូនស្រីរបស់ខ្លួនទៅត្រូវរ៉ូវជាមួយទណ្ឌិតរត់ចោលស្រុក ដែលក្បត់បក្ស និងបង្កការឈឺចាប់ឱ្យខ្លួនជាបន្តបន្ទាប់បែបនេះ។ ពិតណាស់ថា សម រង្ស៊ី តែងតែមានចេតនារុញឱ្យលោក កឹម សុខា ជាប់ឃុំឱ្យយូរតាមលទ្ធភាពដែលជននេះអាចធ្វើបាន។ គេនៅចាំបានថា ជាបន្តបន្ទាប់ សម រង្ស៊ី ដែលមានទោសជាប់ខ្លួន រត់ចោលគុក និងមិនមែនជាសមាជិកអតីតបក្សសង្គ្រោះជាតិផងនោះ តែងតែភ្ជាប់ខ្លួនគាត់ទៅនឹងបញ្ហារបស់គណបក្សដែលបានរលាយទៅហើយ និងថែមទាំងបានយកសិទ្ធិសេរីភាពរបស់លោក កឹម សុខា ធ្វើជាល្បែងភ្នាល់ជាមួយលោក ហ៊ុន សែន ទៀតផង។ ប៉ុណ្នឹងហើយ នៅតែ កឹម សម្មាធិតា ហ៊ានក្បត់ឪពុកខ្លួនឯង ទៅសហការជាមួយសត្រូវទៅវិញ។ ដូច្នេះការទៅផ្សំគំនិត ឬចូលរួមក្នុងសកម្មភាពខុសច្បាប់ណាមួយជាមួយ សម រង្ស៊ី មានតម្លៃស្មើនឹងឃុបឃិតជាមួយពួកក្រុមឧទ្ទាម ។ ត្រង់នេះ គឺជាសញ្ញាអាក្រក់ដែលនឹងនាំមកនូវភាពអវិជ្ជមានកាន់តែខ្លាំងចំពោះអនាគតសេរីភាពរបស់លោក កឹម សុខា ដែលគួរតែរូបនាងងាកឱ្យឆ្ងាយពីលោក សម រង្ស៊ី ពីព្រោះគេបានកត់សម្គាល់ថា រាល់ពេលវេលា សម រង្ស៊ី តែងតែបង្កើតបញ្ហាថ្មីៗ ដោយយក កឹម សុខា ធ្វើជាចំណាប់ខ្លាំងក្នុងល្បែងនយោបាយរបស់គាត់។ ជានិច្ចកាល សម រង្ស៊ី តែងតែដុតកំហឹងទៅលើការសម្រេចចិត្តរបស់ស្ថាប័នតុលាការ ក្នុងគោលដៅបន្ថែមកំដៅឱ្យ លោក កឹម សុខា បន្ថែមទៀត។ សិទ្ធិសេរីភាពរបស់លោក កឹម សុខា ក៏អាចស្ថិតនៅលើកណ្តាប់ដៃរបស់លោក ហ៊ុន សែន ផងដែរ ក្នុងករណីដំណើរផ្លូវច្បាប់ ឈានដល់ដំណាក់កាលមួយដែលត្រូវការសុំកិច្ចអន្តរាគមន៍ទៅលោក ហ៊ុន សែន ដើម្បីបន្តជីវិតនយោបាយរបស់លោក កឹម សុខា នាពេលអនាគត៕

    ពីមន្ត្រីម្នាក់ជាអ្នកគាំទ្រ លោក កឹម សុខា

    អត្ថបទទាក់ទង