ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងធនធានទឹកបញ្ជាក់ថា សីតុណ្ហភាពនៅកម្ពុជានឹងកើនឡើងកំដៅ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 2958

    ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងស្តីពីអាកាសធាតុ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយបានបញ្ជាក់ថា បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថា កម្ពុជាកំពុងទទួលរងឥទ្ធិពលពីខ្យល់មូសុងឦសាន ខ្សោយ និងនៅលើផ្ទៃដីគ្របដណ្តប់ដោយកម្រិតសម្ពាធទាប។

    ក្រសួងធនធានទឹកបានបន្ថែមទៀតថា លក្ខណៈបែបនេះ នឹងបង្កឱ្យសីតុណ្ហភាពនៅកម្ពុជាចាប់ពីថ្ងៃទី៦ ខែកុម្ភៈ មានកំណើនពី១ ទៅ ២អង្សាសេ បន្ថែមទៀត ដែលសីតុណ្ហភាពនៅតាមតំបន់នានារួមមាន៖
    * ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី៖
    + សីតុណ្ហភាពអប្បបរមា មានពី ២០-២៦ អង្សាសេ។
    + សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ អង្សាសេ។
    * បណ្តារាជធានី-ខេត្ត ដទៃទៀត៖
    + សីតុណ្ហភាពអប្បបរមា មានពី ២៥-២៦ អង្សាសេ។
    + សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ អង្សាសេ៕

    អត្ថបទទាក់ទង