ខ្មែរប៉ុស្ដិ៍ Close

    ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្រ្តាលីបានបញ្ជាក់ថា ព័ត៌មានបំពុល ដែលផ្សព្វផ្សាយថា រដ្ឋាភិបាលអូស្ត្រាលី មិនស្វាគមន៍សម្តេចតេជោ ហ៊ុន សែន គឺជាព័ត៌មានមិនពិត

    ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 3974
    ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្រ្តាលីបានបញ្ជាក់ថា ព័ត៌មានបំពុល ដែលផ្សព្វផ្សាយថា រដ្ឋាភិបាលអូស្ត្រាលី មិនស្វាគមន៍សម្តេចតេជោ ហ៊ុន សែន គឺជាព័ត៌មានមិនពិតព័ត៌មានបំពុល ដែលផ្សព្វផ្សាយថា រដ្ឋាភិបាលអូស្ត្រាលី មិនស្វាគមន៍សម្តេចតេជោ ហ៊ុន សែន គឺជាព័ត៌មានមិនពិត

    ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ បានឆ្លើយ តបទៅនឹងព័ត៌មានអកុសលមួយចំនួនបង្កឡើងដោយក្រុមប្រឆាំងបានផ្សព្វផ្សាយថា រដ្ឋាភិបាលអូស្ត្រាលីមិនស្វាគមន៍វត្តមានសម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយឯកឧត្តម កុយ គួង បានចាត់ទុកថា នោះ ជារឿងមិនពិត បោកបញ្ឆោត និងបំភ័ន្ត។

    ឯកឧត្តម កុយ គួង បានបញ្ជាក់ថា ប្រទេសអូស្ត្រាលី គឺជាម្ចាស់ផ្ទះ ដូច្នេះ អូស្ត្រាលីបានអញ្ជើញជាផ្លូវការទៅកាន់ប្រមុខដឹកនាំនៃប្រទេសអាស៊ានទាំង១០រូប ដែលក្នុងនោះមានសម្តេចតេជោ១រូបផងដែរ ហើយសម្តេចតេជោ ក៏បានសន្យាថានឹងមកចូលរួមក្នុងកិច្ចប្រជុំកំពូលនេះទៀតផង។ ឯកឧត្តមបានបន្ថែមថា រហូតមកដល់ពេលនេះក្រុមការងាររៀបចំកិច្ចប្រជុំកំពូលអាស៊ាន របស់ភាគីម្ចាស់ផ្ទះ ក៏បានសហការជាប្រចាំជាមួយស្ថានទូតកម្ពុជាយើងប្រចាំនៅប្រទេសអូស្ត្រាលីនេះ ដើម្បីរៀបចំទទួលគណៈប្រតិភូដែលនឹងដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសម្តេច ក៏ដូចជាគណៈប្រតិភូ ដើម្បីភាពជោគជ័យរបស់សម្តេចតេជោក្នុងការដឹកនាំគណៈប្រតិភូ មកចូលរួមប្រជុំ ក៏ដូចជាភាពជោគជ័យរបស់ប្រទេសអូស្ត្រាលីដែលជាម្ចាស់ផ្ទះ។

    ជាមួយគ្នានេះ ឯកឧត្តម កុយ គួង ក៏បានឱ្យដឹងផងដែរថា ក្នុងកិច្ចប្រជុំអាស៊ាន អូស្ត្រាលី ខាងមុខនេះ នឹងមានជំនួបទ្វេរភាគីរវាងសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ជាមួយឯកឧត្តម Malcolm Turnbull នាយករដ្ឋមន្ត្រីអូស្ត្រាលី ហើយក្នុងជំនួបកំពូលនោះ នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសធ្វើយ៉ាងណាធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត ។

    អត្ថបទទាក់ទង