ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជាមានសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គមល្អ ទើបធ្វើឲ្យសេដ្ឋកិច្ចមានកំណើនបាន ៧.៥%

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 2209
    កម្ពុជាមានសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គមល្អ ទើបធ្វើឲ្យសេដ្ឋកិច្ចមានកំណើនបាន ៧.៥%កម្ពុជាមានសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គមល្អ ទើបធ្វើឲ្យសេដ្ឋកិច្ចមានកំណើនបាន ៧.៥%

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញនូវមោទនភាពយ៉ាងខ្លំាងចំពោះការរីកចម្រើនលូតលាស់នៃសេដ្ឋកិច្ចកម្ពុជា ដែលមានកំណើន ៧.៥% ដោយមានការឃ្លាំមើលនិងវាយតម្លៃផងដែរពី World Bank និង IMF ដែលកត្តានេះគឺបានមកដោយសារកម្ពុជាមានសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គមល្អ។ លោកបានបន្តថា កម្ពុជានៅតែប្រកាន់ជំហរ និងត្រូវតែថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចអោយបានរឹងមាំល្អ ដើម្បីបន្តការអភិវឌ្ឍ និងភាពរីកចម្រើនតទៅមុខទៀត។

    លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកបង្ហាញជាក់ស្តែងចំពោះប្រទេសមួយចំនួនដែលកំពុងមានសង្រ្គាម និងអសន្តិសុខដូចជា ប្រទេសអៀរ៉ាក់ សៀរី យ៉េម៉ែន លីបៀ ម៉ាលី និងអាហ្វ្រិកកណ្តាលជាដើម ដែលកំពុងធ្វើអោយស្រ្តី និងកុមារទទួលរងគ្រោះនិងបាត់បង់អស់ឱកាស។ ចំពោះកម្ពុជាវិញ គឺយើងមិនត្រូវឲ្យស្ត្រី និងកុមារបាត់បង់ឱកាសណាមួយក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិឡើយ៕

    អត្ថបទទាក់ទង