ខ្មែរប៉ុស្ដិ៍ Close

គណបក្សប្រជាជនកម្ពុជា គឺជារបស់ប្រជាជន បម្រើប្រជាជន នៅរួមរស់ រួមសុខ រួមទុក្ខជាមួយប្រជាជនជានិច្ច

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 3292
គណបក្សប្រជាជនកម្ពុជា គឺជារបស់ប្រជាជន បម្រើប្រជាជន នៅរួមរស់ រួមសុខ រួមទុក្ខជាមួយប្រជាជនជានិច្ចគណបក្សប្រជាជនកម្ពុជា គឺជារបស់ប្រជាជន បម្រើប្រជាជន នៅរួមរស់ រួមសុខ រួមទុក្ខជាមួយប្រជាជនជានិច្ច

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការបន្តរស់រានមានអំណាចរយៈពេល៤០ឆ្នាំកន្លងផុតទៅរបស់គណបក្សប្រជាជនកម្ពុជា បានបង្ហាញឱ្យឃើញថាគណបក្សប្រជាជនកម្ពុជាមានការចូលរួមយ៉ាងច្រើនកុះករពីប្រជាជន បានការគាំទ្រពីប្រជាជន គឺជាគណបក្សរបស់ប្រជាជន បម្រើ ប្រជាជន នៅរួមរស់ រួមសុខ រួមទុក្ខជាមួយប្រជាជនមិនដែលរត់ចោលប្រជាជនម្តងណាមួយឡើយ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនីប្រមាណជាង១ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia) ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា លោកមិនទៅណាចោលប្រជាជនមួយជំហានទេ លោកគ្មានសញ្ជាតិបរទេស គ្មានផ្ទះនៅបរទេស ហើយជម្រើសរបស់លោកមានតែមួយគត់គឺនៅខាំស្មៅជាមួយប្រជាជនកម្ពុជា ដូចនេះគ្រប់យ៉ាងដោះស្រាយដើម្បីការរីកលូតលាស់ និងការរីកចម្រើនរបស់ប្រជាជនកម្ពុជាតែប៉ុណ្ណោះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា គ្មានអច្ឆរិយៈបុគ្គលណា ឬគ្មានឥស្សរជននយោបាយណា អាចទទួលជោគជ័យទៅបានដោយគ្មានការចូលរួមគាំទ្រពីប្រជាពលរដ្ឋនោះទេ។ លោកបានបន្តថា លន់ នល់ ដួលរលំ ក៏ដោយសារខ្វះការគាំទ្រពីប្រជាពលរដ្ឋ ប៉ុល ពត ឃោរឃៅព្រៃផ្សៃ ដួលរលំក្នុងរយៈពេលតែ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក៏ដោយសារតែខ្វះការគាំទ្ររបស់ប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង