ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោងអភិវឌ្ឍសេដ្ឋកិច្ចជាតិ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1616
    កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោងអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា-ជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោងអភិវឌ្ឍសេដ្ឋកិច្ចជាតិ

    លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងដល់កម្ពុជា១៣២លានដុល្លារអាមេរិក ក្នុងនោះជំនួយ ឥតសំណងចំនួន១១៧លានដុល្លារអាមេរិក។ ក្នុងពិធីចុះហត្ថលេខាលើការផ្តល់ជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុនដល់កម្ពុជាក្នុងទំហំទឹកប្រាក់៤៥លានដុល្លារអាមេរិកនាថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងមក លោករដ្ឋមន្រ្តី បានថ្លែងថា បើរាប់ទាំងកិច្ចព្រមព្រៀងទាំងពីរនេះ ក្នុងឆ្នាំសារពើរពន្ធជប៉ុន២០១៨ រដ្ឋាភិបាលជប៉ុន តាមរយៈ JICA បានចុះហត្ថលេខាលើឯកសារស្តីពី ជំនួយអភិឌ្ឍន៍ផ្លូវការរបស់ជប៉ុន ជាមួយកម្ពុជាសរុបចំនួនជាង១៤ពាន់លានយ៉េនជប៉ុន ត្រូវប្រមាណជាង១៣២លានដុល្លារ ក្នុងនោះជំនួយឥតសំណងមានប្រមាណ ១១៧លានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

    សេចក្តីប្រកាសព័ត៌មានដដែលនេះ បានឱ្យដឹងថា ការចុះហត្ថលេខានៃជំនួយឥតសំណង ក្នុងទឹកប្រាក់៤៥លានដុល្លារអាមេរិកបានធ្វើឡើងក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន និងលោក Yuichi SUGANO ប្រធាន JICA ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការសម្រាប់គម្រោងចំនួន២ ក្នុងទំហំទឹកប្រាក់៤៥,៣០លានដុល្លាអាមេរិក ក្នុងនោះសម្រាប់គម្រោងទី១ មានហិរញ្ញប្បទានឥតសំណងចំនួន១១,៨លានដុល្លារ សម្រាប់គម្រោងផ្លាស់ប្តូរប្រព័ន្ធអគ្គិសនីនៅកំពង់ផែ ដើម្បីការធ្វើទំនើបកម្មកំពង់ផែ ដោយគម្រោងនេះមានទិសដៅធ្វើបច្ចុប្បន្នភាព និងទំនើបកម្មលើប្រព័ន្ធចាំបាច់នានា សម្រាប់ការផ្លាស់ប្តូរទិន្នន័យឌីជីថល ទៅលើការស្នើរសុំ និងការផ្តល់ព័ត៌មានជាដើមទៅកាន់ អ្នកគ្រប់គ្រងកំពង់ផែ ដែលគ្រោងនឹងរៀបចំសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តរាជធានីភ្នំពេញ។

    តាមរយៈវិសាលភាពនេះ នីតិវិធីសម្រាប់ការចេញចូលកំពង់ផែរបស់នាវា នឹងត្រូវបានប្តូមកប្រើប្រាស់តាមទិន្នន័យឌីជីថល ហើយការបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធឡូជីស្ទិក និងទំនើបកម្ម នៃរដ្ឋបាលកំពង់ផែ ក៏នឹងត្រូវដាក់ឲ្យអនុវត្តន៍ផងដែរ។ រីឯឥណទានសម្បទានចំនួន៣៣,៥លានដុល្លាអាមេរិក គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកខាងលិចទន្លេសាប គម្រោងស្តារឡើងវិញនៃប្រព័ន្ធស្រោចស្រព និងនិងប្រព័ន្ធរំដោះទឹកខាងលិចទន្លេសាបនេះ មានទិសដៅសាងសង់ និងជួសជុលប្រព័ន្ធធារាសាស្រ្តដែលនិងអាចស្រោចស្រពលើផ្ទៃដីកសិកម្មសរុបប្រមាណជាង១២ពាន់ហិចតា តាមរយៈគម្រោងនេះយើងនឹងរៀបចំបង្កើត និងពង្រឹងសហគមកសិករប្រើប្រាស់ទឹក និងផ្សព្វផ្សាយស្តីពីការគ្រប់គ្រង់កសិកម្ម នៅតាមតំបន់ជនបទចំនួន៦ អនុគម្រោងនៃខេត្តចំនួន៣ នៅភាគខាងលិចបឹងទន្លេសាបរួមមាន អនុគម្រោងលំហោច ខេត្តកំពង់ឆ្នាំង អនុគម្រោងដំណាក់អំពិលអនុគម្រោងវត្តលឿង អនុគម្រោងវត្តជ្រេ អនុគម្រោងរៀមកូន និងអនុគម្រោងប្រឡាយប៉ោ ខេត្តបាត់ដំបង់ជាដើម៕