ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា កម្ពុជាបន្តអនុវត្តគោលនយោបាយចិនតែមួយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1095
នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា កម្ពុជាបន្តអនុវត្តគោលនយោបាយចិនតែមួយ នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា កម្ពុជាបន្តអនុវត្តគោលនយោបាយចិនតែមួយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាសាធារណៈថា នឹងមិនអនុញ្ញាតឲ្យប្រទេសចិនមកត្រួតត្រាលើខ្មែរទេ ហើយចិនក៏មិនមកត្រួតត្រាខ្មែរដែរ។ បើតាមនាយករដ្ឋមន្ត្រី នេះគឺជាគោលនយោបាយរបស់ប្រទេសចិន ដែលមិនត្រួតត្រាប្រទេសណាមួយ។ ការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩នេះ នៅខេត្តត្បូងឃ្មុំ។

លោកនាយករដ្ឋមន្ត្រី បានប្រកាសសារជាថ្មីថា កម្ពុជាបន្តអនុវត្តគោលនយោបាយចិនតែមួយដោយគ្មានងាករេ។ ទន្ទឹមគ្នានេះលោកបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឲ្យមានការបើកស្ថានទូតតៃវ៉ាន់ ហើយក៏មិនឲ្យមានការលើកទង់ជាតិតៃវ៉ាន់ដែរនៅកម្ពុជាដែរ៕

អត្ថបទទាក់ទង