ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន បាន​អញ្ជើញចេញ​ដំ​ណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីហើយ ខណៈប្រជាពលរដ្ឋខ្មែរអូស្ត្រាលីជាច្រើន​នាក់កំពុងរង់ចាំស្វាគមន៍យ៉ាងកក់ក្តៅ​

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 3362
សម្តេចតេជោ ហ៊ុន សែន បាន​អញ្ជើញចេញ​ដំ​ណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីហើយ ខណៈប្រជាពលរដ្ឋខ្មែរអូស្ត្រាលីជាច្រើន​នាក់កំពុងរង់ចាំស្វាគមន៍យ៉ាងកក់ក្តៅ​សម្តេចតេជោ ហ៊ុន សែន បាន​អញ្ជើញចេញ​ដំ​ណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីហើយ ខណៈប្រជាពលរដ្ឋខ្មែរអូស្ត្រាលីជាច្រើន​នាក់កំពុងរង់ចាំស្វាគមន៍យ៉ាងកក់ក្តៅ​

រសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ មុន​នេះ​បន្តិច សម្ដេចតេជោ ហ៊ុន សែន បាន​អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុង Sydney ប្រទេសអូស្ត្រាលីហើយ តបតាមការអញ្ជើញរបស់លោក ម៉ាល់កុម ធឺនប៊ុល (Malcolm Turnbull) នាយករដ្ឋមន្រ្តីអូស្រា្តលី។

កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នឹងប្រព្រឹត្តទៅពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ក៏បានជូន​ដំ​ណឹង​ឱ្យដឹង​ដែរថា ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី សម្តេចតេជោនាយករដ្ឋមន្រ្តី រួមជាមួយថ្នាក់ដឹកនាំអាស៊ាន និងនាយករដ្ឋមន្រ្តីអូស្រ្តាលី នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអាស៊ាន និងអូស្រា្តលី ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្មអន្តរជាតិ ដោយលោក ប៉េហាំង ដាតូ លីម ជុក ហ័យ អគ្គលេខាធិការអាស៊ាន និងលោកស្រី ជូលី ប៊ីហ្សប រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី។

កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលីនេះ នឹងផ្តល់នូវកាលានុវត្តភាពដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងនាយករដ្ឋមន្រ្តីអូស្រា្តលីដើម្បីពិភាក្សាប្រកបដោយភាពស្មោះត្រង់ទៅវិញទៅមក លើប្រធានបទផ្សេងៗដែលជាផលប្រយោជន៍រួម និងដើម្បីចែករំលែកការយល់ឃើញ និងទស្សនៈនានា ទៅលើទិសដៅនាពេលអនាគតនៃទំនាក់ទំនងអាស៊ាន-អូស្រា្តលី។

ក្រៅពីកិច្ចប្រជុំមេដឹកនាំកំពូលអាស៊ាន និងអូស្ត្រាលី នឹងទទួលជួបដោយឡែកពីគ្នាជាមួយនិស្សិតអូស្រ្តាលី ដែលកំពុងសិក្សានៅប្រទេសសមាជិកអាស៊ាន ក្រោមផែនការកូឡុមបូថ្មី និងនិស្សិតប្រទេសសមាជិកអាស៊ាន ដែលកំពុងសិក្សានៅអូស្ត្រាលី តាមរយៈអាហារូបករណ៍របស់អូស្រ្តាលី។

យោងតាមក្រសួងការបរទេសកម្ពុជា ក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី សម្តេចតេជោ ហ៊ុន សែន នឹងជួបប្រជុំទ្វេភាគីជាមួយ លោក ម៉ាល់កុម ធឺនប៊ុល នាយករដ្ឋមន្រ្តីអូស្រា្តលី អញ្ជើញចូលរួមពិសារអាហារពេលព្រឹក ការងារជាមួយលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសអូស្ត្រាលីសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញទៅទស្សនាវិមានអូប៉េរ៉ាស៊ីដនី ទទួលជួបសហគមន៍ខ្មែរនៅអូស្រ្តាលី និងជួបជាមួយនិស្សិតកម្ពុជា និងអតីតនិស្សិតអូស្រ្តាលីផងដែរ។

មុនដំណើរទៅកាន់ប្រទេសអូស្ត្រាលីរបស់សម្តេចតេជោ ហ៊ុន សែន មានបាតុភាពជាច្រើនបានផ្ទុះឡើង ដែលក្នុងទាំងសមាជិកសភាអូស្ត្រាលីមកពីបក្សប្រឆាំង ព្រមទាំងខ្មែរ-អូស្ត្រាលីមួយចំនួនផង បាននាំគ្នាធ្វើការតវ៉ាមិនចង់ឃើញវត្តមានរបស់សម្តេចលើទឹកដីអូស្ត្រាលី។ បើទោះបីមានបាតុភាពបែបនេះក្តី មិនបានធ្វើឲ្យមេដឹកនាំកម្ពុជា រាថយនោះ​ទេ។ ក្នុង​ន័យថា ក្រុមខ្មែរនៅអូស្ត្រាលីមួយក្រុមតូចដែលអុជអាលញុះញង់ដោយបុគ្គល ហុង លីម ក្នុងចេតនាបំផ្លាញប្រយោជន៍កម្ពុជា មិនអាចបង្អាក់ដំណើរសម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើដំណើរទៅបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលីបាននោះឡើយ។

បើទោះបីមានខ្មែរ-អូស្ត្រាលីមួយក្តាប់តូចព្យាយាមធ្វើសកម្មភាពក្នុងបំណងបំបាក់មុខសម្តេចតេជោ ហ៊ុន សែន យ៉ាងណាក្តី តែក៏មានខ្មែរនៅអូស្ត្រាលីខ្ទង់ពាន់នាក់ បានទន្ទឹងរង់ចាំទទួលស្វាគមន៍វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងច្រើន​កុះ​ករ។

រយៈពេលប៉ុន្មានថ្ងៃនេះ ពលរដ្ឋខ្មែរនៅអូស្ត្រាលី បានបង្ហោះវីដេអូជាបន្តបន្ទាប់បង្ហាញចំណាប់អារម្មណ៍ប្រកបដោយភាពកក់ក្តៅបំផុត ចំពោះវត្តមានសម្តេចតេជោនៅលើទឹកដីអូស្ត្រាលី។ និស្សិត អន អ៊ាវតុង កំពុងសិក្សានៅទីក្រុងអាឡឺឡែត ប្រទេសអូស្ដ្រាលី បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងត្រៀមស្វាគមន៍ការមកដល់របស់សម្ដេចតេជោ ហ៊ុន សែន។

អត្ថបទទាក់ទង