ខ្មែរប៉ុស្ដិ៍ Close

ការចូលរួមធ្វើជំរឿនឱ្យបានគ្រប់ៗគ្នា មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការអភិវឌ្ឍជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1534
ការចូលរួមធ្វើជំរឿនឱ្យបានគ្រប់ៗគ្នា មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការអភិវឌ្ឍជាតិការចូលរួមធ្វើជំរឿនឱ្យបានគ្រប់ៗគ្នា មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការអភិវឌ្ឍជាតិ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ បន្តអំពាវនាវជាថ្មីម្តងទៀត ដល់ប្រជាពលខ្មែរទាំងអស់ ឱ្យចូលរួមធ្វើជំរឿនឱ្យបានគ្រប់ៗគ្នា ហើយការធ្វើជំរឿននេះវាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) ជាង៣ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល លោកអំពាវនាវចំពោះប្រជាជនទាំងអស់ ដែលមិនទាន់បានធ្វើជំរឿន បន្តការខិតខំចូលធ្វើជំរឿន ដែលមកដល់ថ្ងៃនេះ គឺនៅសល់តែ៣ថ្ងៃទាំងថ្ងៃនេះ អញ្ចឹងបន្តការចូលធ្វើជំរឿន អ្នកដែលមិនទាន់បានចូលធ្វើជំរឿន ត្រូវផ្តល់កិច្ចសហការ ព្រមពេលវេលាវាជិតដល់ហើយ។ លោកបានបន្តថា ការធ្វើជំរឿន គឺជាការចាំបាច់ ដើម្បីយើងមានទិន្នន័យគ្រប់គ្រាន់ សម្រាប់ដាក់ចេញជាចក្ខុវិស័យទៅអនាគត ព្រមទាំងងាយស្រួលដល់ការអភិវឌ្ឍប្រទេសជាតិរបស់យើងផងដែរ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមិនទាន់បាន ធ្វើជំរឿនខិតខំបង្កលក្ខណៈសម្បតិ្តឱ្យមន្ត្រីជំរឿនរបស់យើងបានចូល ទៅកាន់លំនៅដ្ឋានរបស់ខ្លួន ដើម្បីស្រង់ស្ថិតិធ្វើជំរឿនតាមនីតិវិធី នៃការធ្វើជំរឿនផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ការធ្វើជំរឿន គឺចង់បញ្ជាក់ឱ្យច្បាស់ថាតើប្រទេសកម្ពុជារបស់យើង មានប្រជាជនប៉ុន្មាននាក់ ឱ្យច្បាស់ពិតប្រាកដ។ ដោយសព្វថ្ងៃនេះ គឺយើងបានប្រើប្រាស់ជើងលេខដែលបានមកពីមួយផ្នែកក្រសួងមហាផ្ទៃ ពីមន្ត្រីអត្រានុកូលដ្ឋាន ហើយមួយផ្នែកយើងបានមកពីវិទ្យាស្ថានស្ថិតិ របស់ក្រសួងផែនការ មួយផ្នែកយើងបានមកពីមន្ទីរពេទ្យ ក្រសួងសុខាភិបាល អំពីអត្រាកំណើតដែល បានផ្តល់ក្នុងមួយឆ្នាំៗមានទារចាប់កំណើត ដែលតួលេខទាំងនោះមិនខុសឆ្ងាយប៉ុន្មានោះទេ ហើយនៅពេលខាងមុខនេះ រាជរដ្ឋាភិបាលនឹងដាក់ ឱ្យអនុវត្តគោលនយោបាយគាំពារសង្គមសម្រាប់ស្ត្រីមានផ្ទៃពោះ ព្រមទាំងឆ្លងទន្លេផងដែរ។

សូមជម្រាបថា ប្រទេសកម្ពុជា ធ្លាប់ធ្វើជំរឿន៤លើករួចមកហើយ គឺនៅឆ្នាំ១៩២១, ឆ្នាំ១៩៦២ ឆ្នាំ១៩៩៨ និងឆ្នាំ២០០៨។ ប៉ុន្តែនៅឆ្នាំ១៩២១ ធ្វើឡើងដោយអាណាព្យបាលបារាំង មិនមែនជាការធ្វើជំរឿនដោយពិតប្រាកដឡើយ ពីព្រោះគោលបំណងជាចម្បងគឺចង់ដឹងអំពីចំនួនមនុស្សចាប់ពី អាយុ២០ឆ្នាំ ដល់៦០ឆ្នាំប៉ុណ្ណោះ ដើម្បីប្រមូលពន្ធដារ៕

អត្ថបទទាក់ទង