ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានវាយតាំងពីសង្កើចរហូតដល់ដំរីដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1214
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានវាយតាំងពីសង្កើចរហូតដល់ដំរីដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានវាយតាំងពីសង្កើចរហូតដល់ដំរីដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបញ្ជាក់សារជាថ្មីម្តងទៀតថា អភិក្រមទាំង៥ (ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់) មិនមែនសម្រាប់ដាក់ឲ្យតែមន្ត្រីរាជការក្នុងស្ថាប័នរដ្ឋអនុវត្តនោះទេ វិស័យឯកជន ក៏ត្រូវតែអនុវត្តដូចគ្នាដែរ។

    ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងសុខាភិបាល នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី បញ្ជាក់ថា ករណីចាប់បានគ្រឿងញៀននៅមជ្ឈមណ្ឌលកំសាន្តរ៉ក់ ត្រូវតែធ្វើដោយគ្មានលើកលែងនោះឡើយ បើទោះជីកដីជម្រៅណា ក៏ត្រូវតែជីកដែរ។

    លោកនាយករដ្ឋមន្រ្តី បានព្រមានថា គ្មានការលើកលែងឡើយ ដំរីក៏វាយ តោក៏វាយ ខ្លាក៏វាយ រុយក៏វាយ កន្លាត សង្កើចក៏វាយ…. មិនមែនធ្វើតែអាធំទេ អាតូចក៏ធ្វើដែរ ឱ្យតែខុសច្បាប់ធ្វើឱ្យបាត់បង់ផលប្រយោជន៍ជាតិ។ លោកបន្តថា ទោះបីមានក្រុមជើងកាងប៉ុន្មាននាក់ការពារឧក្រិដ្ឋកម្មគ្រឿងញៀន ក៏ត្រូវតែវាយកម្ទេចដែរ ហើយលោកនាយករដ្ឋមន្រ្តី នឹងបន្តមើលការអនុវត្តន៍ច្បាប់របស់តុលាការ៕

    អត្ថបទទាក់ទង