ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវកម្មករ-កម្មការិនី កុំជឿការឃោសនាអកុសលរបស់ក្រុមប្រឆាំង

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1180
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវកម្មករ-កម្មការិនី កុំជឿការឃោសនាអកុសលរបស់ក្រុមប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវកម្មករ-កម្មការិនី កុំជឿការឃោសនាអកុសលរបស់ក្រុមប្រឆាំង

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវជាថ្មីទៀតដល់កម្មករ-កម្មការិនី ទាំងអស់កុំជឿលើការឃោសនាអកុសលរបស់ក្រុមប្រឆាំង ខណៈដែលបងប្អូនកម្មករ-កម្មការិនី នៅតែទទួលបានប្រាក់បៀរវត្សរ៍ប្រចាំខែជាទៀងទាត់ពីម្ចាស់រោងចក្រ សហគ្រាស។

    លោកនាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅក្នុងជំនួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណ ១៣,៨៦៦នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ នៅក្នុងខេត្តកោះកុង នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា សូមបងប្អូនកម្មករ-កម្មការិនី កុំជឿលើការឃោសនាអកុសល និងការញុះញង់របស់ក្រុមប្រឆាំង អំពីបញ្ហាអត់ការងារធ្វើ គឺជារឿងមិនពិតនោះទេ។ ដរាបណា ក្មួយៗកម្មករ-កម្មការិនី នៅតែមានការងារធ្វើ ដរាបណានៅតែទទួលបាននូវប្រាក់ខែ និងមានប្រាក់ចំណូល សូមកម្មករ-កម្មការិនី បន្តរួមគ្នាជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍជីវភាពគ្រួសារ និងអភិវឌ្ឍប្រទេសជាតិ៕

    អត្ថបទទាក់ទង