ខ្មែរប៉ុស្ដិ៍ Close

កូរ៉េខាងត្បូង ផ្តល់នូវឥណទានសម្បទាន ៧០០លានដុល្លារ សម្រាប់អភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 836
កូរ៉េខាងត្បូង ផ្តល់នូវឥណទានសម្បទាន ៧០០លានដុល្លារ សម្រាប់អភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន កូរ៉េខាងត្បូង ផ្តល់នូវឥណទានសម្បទាន ៧០០លានដុល្លារ សម្រាប់អភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន

សាធារណរដ្ឋកូរ៉េខាងត្បូងបានបន្តផ្ដល់ថវិកាចំនួន ៧០០លានដុល្លារអាមេរិកដល់កម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២៣។ ចំនួនថវិកានេះ គឺជាឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ច ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ មីនា ឆ្នាំ២០១៩ រវាង លោកនាយករដ្ឋមន្រ្តី សែន ជាមួយ លោក មូន ចេអ៉ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉នៅទីក្រុងភ្នំពេញ។

យោងទៅតាមការបង្ហោះផ្សាយតាមរយៈផេកហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះថា ទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មូន ចេអ៊ិន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង នៅកម្ពុជានាពេលនេះ គឺបានលើកកម្ពស់នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងកាន់តែទូលំទូលាយរវាងប្រទេសទាំងពីរ។

វេទិកាធុរកិច្ចកម្ពុជា និង សាធារណរដ្ឋកូរ៉េ គឺបានផ្តល់នូវទំនុកចិត្ត និងភាពកក់ក្តៅកាន់តែរឹងមាំដល់ទេសចរ និងវិនិយោគគិនកូរ៉េ រហូតដល់យើងសម្រេចបាននូវការចុះហត្ថលេខាឯកសារអនុស្សារណៈ និងកិច្ចព្រមព្រៀងសំខាន់ៗចំនួន៥ ទៀតផង។ កម្ពុជាអរគុណរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានផ្តល់នូវឥណទានសម្បទាន ៧០០ លានដុល្លារ សម្រាប់យកមកអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយកាន់តែរីកចម្រើន (ឆ្នាំ ២០១៩-២០២៣) ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជូនពរលោកប្រធានាធិបតី និងលោកជំទាវ បានសប្បាយរីករាយនៅក្នុងដំណើរទស្សនៈកិច្ចទៅកាន់ទីក្រុងសៀមរាបអង្គរថ្ងៃនេះ និងសូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខគ្រប់ទីកន្លែង៕

អត្ថបទទាក់ទង