ខ្មែរប៉ុស្ដិ៍ Close

តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក សម រង្ស៉ី និងបក្ខពួក ៧រូបទៀត ពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិថ្មី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 3538
តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក សម រង្ស៉ី និងបក្ខពួក ៧រូបទៀត ពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិថ្មីតុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក សម រង្ស៉ី និងបក្ខពួក ៧រូបទៀត ពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិថ្មី

លោក កូយ សៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមួយបង្គាប់ឱ្យសមត្ថកិច្ច តាមចាប់ខ្លួនលោក សម រង្ស៉ី និងបក្ខពួក៧នាក់ទៀត ដែលជាអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិថ្មីមួយ។ នេះបើតាមដីកាតុលាការដែលបណ្តាញព័ត៌មាន ទើបទទួលបាននៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។

សូមជម្រាបផងដែរថា អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ទាំងនោះរួមមាន ១- លោក សម រង្ស៉ី ២-លោក អេង ឆៃអ៊ាង ៣-លោកស្រី មូរ សុខហួរ ៤- លោក អ៊ូ ច័ន្ទឫទ្ធិ ៥-លោក ហូ វ៉ាន់ ៦-លោក ឡុង រី ៧-លោក ម៉ែន សុថាវរិន្ទ្រ និង៨-លោក តុ វ៉ាន់ចាន់។
អតីតមេក្រុមប្រឆាំងទាំងនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍»។
ចំណាត់ការរបស់តុលាការ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី និងបក្ខពួក បានញុះញង់ឱ្យប្រជាពលរដ្ឋ និងទាហាន ងើបប្រឆាំងរាជរដ្ឋាភិបាល៕

អត្ថបទទាក់ទង