ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មជ្ឈដ្ឋានអគតិមួយចំនួនរិះគន់លើការបណ្តុះបណ្តាលចុងភៅ ប៉ុន្តែខ្លួនវិញរកតែម្ហូបឆ្ងាញ់ៗ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1271
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មជ្ឈដ្ឋានអគតិមួយចំនួនរិះគន់លើការបណ្តុះបណ្តាលចុងភៅ ប៉ុន្តែខ្លួនវិញរកតែម្ហូបឆ្ងាញ់ៗលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មជ្ឈដ្ឋានអគតិមួយចំនួនរិះគន់លើការបណ្តុះបណ្តាលចុងភៅ ប៉ុន្តែខ្លួនវិញរកតែម្ហូបឆ្ងាញ់ៗ

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងរិះគន់ថា មជ្ឈដ្ឋានជនអគតិមួយចំនួនបានលើកឡើងថាបណ្តុះបណ្តាលតែលើមុខជំនាញចុងភៅប៉ុន្តែពួកគេចូលហាងបរិភោគអាហារត្រូវការតែម្ហូបឆ្ងាញ់ៗ។ លោកក៏បានអំពាវនាវឱ្យគ្រឹះស្ថានអប់រំទាំងអស់ផ្តោតការយកចិត្តទុកដាក់បន្ថែមទៅលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផងដែរ។

    លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបចំនួនជិត ២ពាន់នាក់ ក្នុងនោះមាននារី ៦៧៦នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «នៅពេលដែលខ្ញុំនិយាយពីរឿងបណ្តុះបណ្តាលចុងភៅ ស្រាប់តែគេសើចខ្ញុំ ប៉ុន្តែយើងត្រូវមើលឱ្យជ្រៅជាងនេះ បើសិនជាអត់ចុងភៅតាមភោជនីយដ្ឋាន តាមសណ្ឋាគារ តើយើងបានអីស៊ី ពួកថៅកែទាំងអស់នោះ អត់ចេះធ្វើម្ហូបទេ អញ្ចឹងបានគេថ្នាក់ថ្នមណាស់ជាមួយនឹងចុងភៅនេះ។ និយាយចឹងពួកអ្នកអគតិមួយចំនួននោះ ថាលោកហ៊ុន សែន ផ្តោតទៅលើចុងភៅ ប៉ុន្តែវាចូលទៅច្រាសដែរ»៕

    អត្ថបទទាក់ទង