ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ប្រជាពលរដ្ឋ ៨៣,០២% បានចេញទៅបោះឆ្នោតដោយទឹកមុខសប្បាយរីករាយគ្រប់ៗគ្នា ធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដី

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1335
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ប្រជាពលរដ្ឋ ៨៣,០២% បានចេញទៅបោះឆ្នោតដោយទឹកមុខសប្បាយរីករាយគ្រប់ៗគ្នា ធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ប្រជាពលរដ្ឋ ៨៣,០២% បានចេញទៅបោះឆ្នោតដោយទឹកមុខសប្បាយរីករាយគ្រប់ៗគ្នា ធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដី

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានប្រជាជនចូលរួមបោះឆ្នោតរហូតដល់ ៨៣,០២% នៃអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានចេញទៅបោះឆ្នោតជាមួយនឹងទឹកមុខសប្បាយរីករាយគ្រប់ៗគ្នា ធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដើម្បីឱ្យរូបលោកនិងគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសតទៅមុខទៀត ជាពិសេសគឺការថែរក្សាសុខសន្តិភាព ដែលកំពុងមានដើម្បីធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យជារៀងរហូត។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយពីសាកលវិទ្យាល័យគ្រើក (Krirk University) ដ៏ល្បីមួយនៅប្រទេសថៃ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់លោកគឺដើម្បីបុព្វហេតុជាតិ និងប្រជាជនជាទីស្រឡាញ់របស់លោកដែលតែងតែផ្តល់ការគាំទ្រនិងជឿជាក់ចំពោះរូបលោក និងគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសកន្លងមក។

    លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាកលវិទ្យាល័យគ្រើក (Krirk University) គណៈគ្រប់គ្រង សាស្រ្តាចារ្យ និងតំណាងនិស្សិតនៃសាកលវិទ្យាល័យគ្រើកដែលកំពុងមានវត្តមាននៅទីនេះ បានធ្វើការសិក្សាស្រាវជ្រាវអំពីប្រវត្តិ ការតស៊ូរំដោះជាតិ និងប្រជាជន ព្រមទាំងសមិទ្ធផលជាច្រើន ដែលលោកបានសម្រេចជោគជ័យជូនជាតិមាតុភូមិ ជាពិសេសការដាក់ចេញនូវនយោបាយឈ្នះឈ្នះ ដើម្បីបញ្ចប់សង្រ្គាមរ៉ាំរ៉ៃជាស្ថាពរ ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ននេះ៕

    អត្ថបទទាក់ទង