ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កិត្តិយសដែលលោកទទួលបាននាពេលនេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងរឹងមាំពីទំនាក់ទំនងរវាងប្រជាជន និងប្រទេសទាំងពីរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1287
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កិត្តិយសដែលលោកទទួលបាននាពេលនេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងរឹងមាំពីទំនាក់ទំនងរវាងប្រជាជន និងប្រទេសទាំងពីរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កិត្តិយសដែលលោកទទួលបាននាពេលនេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងរឹងមាំពីទំនាក់ទំនងរវាងប្រជាជន និងប្រទេសទាំងពីរ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កិត្តិយសដែលលោកទទួលបាន ឆ្លុះបញ្ចាំងយ៉ាងរឹងមាំនៃទំនាក់ទំនងរវាងប្រជាជន និងប្រទេសទាំងពីរ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលរីកធំធាត់ជាលំដាប់ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងការអភិវឌ្ឍធនធានមនុស្ស។

លោកនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នៅក្នុងពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ នៃសាកលវិទ្យាល័យគ្រើក (Krirk University) ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា មោទនភាពរបស់លោកនៅថ្ងៃនេះ ជាមោទនភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។

លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា កម្ពុជាបានបញ្ចប់សង្រ្គាមជាស្ថាពរអស់រយៈពេល២០ឆ្នាំហើយ ដោយគ្មានការបង្ហូឈាម និងគ្មានការលូកដៃពីក្រៅ ដែលក្នុងនោះកម្ពុជាទទួលបានការរីកចម្រើនគួរឲ្យកត់សម្គាល់។ កម្ពុជាបានសាងសង់វិមានឈ្នះឈ្នះ ដែលមានអត្ថន័យជាប្រវត្តិសាស្រ្ត គឺការបញ្ចប់សង្រ្គាម និងតំណាងសុខសន្តិភាព និងឈ្នះជានិច្ចនិរន្តរ៍ និងបានកត់ត្រាទុកនូវសមិទ្ធផលសង្គមជាតិជាច្រើនសម្រាប់កូនចៅជំនាន់ក្រោយ បានសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្តកម្ពុជា៕

អត្ថបទទាក់ទង