ខ្មែរប៉ុស្ដិ៍ Close

    គ.ជ.ប ជូនដំណឹងដល់គណៈកម្មការរាជធានី-ខេត្ត បិទផ្សាយបញ្ជីគណបក្ស នយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1789

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងពីការ បិទផ្សាយបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការ នៅតាមមណ្ឌលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ នេះបើយោងតាមលិខតរបស់ គ.ជ.ប ដែលផ្ញើរទៅ ប្រធានគណៈកម្មការរាជធានីខេត្ត រៀបចំការបោះឆ្នោត ដែលទទួល បាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ។

    យោងតាមសេចក្តីជូនដំណឹងនេះ គ.ជ.ប បានប្រាប់ឲ្យ គណៈកម្មការ រាជធានីខេត្ត ត្រូវចាត់ចែងបិទផ្សាយក្នុងរយៈពេលយ៉ាងតិច ៤៥ថ្ងៃ មុនថ្ងៃបោះឆ្នោត នូវបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការ គឺត្រូវរៀបចំបិទផ្សាយ បន្ទាប់ពីបានចាប់ឆ្នោត កំណត់លេខរៀងនៅលើសន្លឹកឆ្នោតរួចហើយ ដោយមិនត្រូវឲ្យហួសថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ឡើយ ៕

    ខាងក្រោមនេះ ជាលិខិតរបស់ គ.ជ.ប៖

    អត្ថបទទាក់ទង