ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នៅខែឧសភា ឆ្នាំ២០២៣ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1208
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នៅខែឧសភា ឆ្នាំ២០២៣ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នៅខែឧសភា ឆ្នាំ២០២៣ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុនេះនឹងបញ្ចប់ដំណើរការសាងសង់នៅក្នុងខែមីនា ឆ្នាំ២០២៣ ហើយលោកបានយកឱកាសនេះប្រកាសថា កម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម នៅក្នុងខែឧសភា ឆ្នាំ២០២៣។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលរូបលោក និងលោក ខុង សៀនយ៉ូវ (KONG XUANYOU) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន អញ្ជើញជាអធិបតីរួមគ្នាក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន(Express Way) ភ្នំពេញ-ព្រះសីហនុ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការកំណត់យកខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃរៀបចំប្រកួតកីឡាស៊ីហ្គេមនោះ ដោយសារនៅក្នុងខែកក្កដា ឆ្នាំ២០២៣ខាងមុខនោះ កម្ពុជានឹងត្រូវរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ហើយកម្ពុជាត្រូវរៀបចំរាជរដ្ឋាភិបាលថ្មីផងដែរ ដូចនេះត្រូវរើសយកការប្រកួតកីឡាស៊ីហ្គេមមុនពេលបោះឆ្នោត៕

    អត្ថបទទាក់ទង