ខ្មែរប៉ុស្ដិ៍ Close

ទាហានថៃព្រមានបង្ក្រាបក្រុមបាតុករ បើហ៊ានធ្វើបាតុកម្មប្រឆាំងលទ្ធផលឆ្នោត

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1467
ទាហានថៃព្រមានបង្ក្រាបក្រុមបាតុករ បើហ៊ានធ្វើបាតុកម្មប្រឆាំងលទ្ធផលឆ្នោត ទាហានថៃព្រមានបង្ក្រាបក្រុមបាតុករ បើហ៊ានធ្វើបាតុកម្មប្រឆាំងលទ្ធផលឆ្នោត

ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា អគ្គមេបញ្ជាការកងកម្លាំងយោធារបស់ប្រទេសថៃ ឧត្តមសេនីយ៍ Apirat Kongsompong បានព្រមានបង្ក្រាបក្រុមបាតុករ បើហ៊ានចេញទៅធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោត ។

ឧត្តមសេនីយ៍ Apirat Kongsompong បានអោយដឹងថា ការធ្វើបាតុកម្មរបស់ក្រុមប្រជាបាតុករ អាចបណ្តាលអោយបាត់បង់សណ្តាប់ធ្នាប់ និងបង្កអសន្តិសុខក្នុងសង្គម ដែលកងកម្លាំងយោធាត្រូវតែមានវិធានការទប់ស្កាត់ ។

ការព្រមានរបស់មេទ័ពថៃ ត្រូវបានធ្វើឡើងក្រោយពីគណៈកម្មការជាតិរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០១៩នេះ ដែលជាលទ្ធផលមិនយុត្តិធម៌ និងមានភាពចម្រូងចម្រាស់ ។

លទ្ធផលឆ្នោតបណ្តោះអាសន្ន ដែលប្រកាសដោយគណៈកម្មការជាតិរៀបចំការបោះឆ្នោតបានបង្ហាញថា គណៈបក្ស ផាឡាំង ប្រាឆារ៉ាត ដែលលំអៀងទៅខាងយោធា បានទទួលសម្លេងគាំទ្រច្រើន និងគណៈបក្ស ភឿថៃ ដែលលំអៀងទៅរកអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន បានទទួលសម្លេងគាំទ្របន្ទាប់ ៕
(Quoted from Phnom Penh Times)

អត្ថបទទាក់ទង