ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងការពារជាតិចេញសេចក្ដីប្រកាសព័ត៌មានទាក់ទងនឹងការក្លែងបន្លំអាខោនហ្វេសប៊ុកជានាយទាហាន

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០១៩ ឯកសារ 2000
    ក្រសួងការពារជាតិចេញសេចក្ដីប្រកាសព័ត៌មានទាក់ទងនឹងការក្លែងបន្លំអាខោនហ្វេសប៊ុកជានាយទាហានក្រសួងការពារជាតិចេញសេចក្ដីប្រកាសព័ត៌មានទាក់ទងនឹងការក្លែងបន្លំអាខោនហ្វេសប៊ុកជានាយទាហាន

    ក្រសួងការពារជាតិនៅរសៀលថ្ងៃព្រហស្បត្តិ៍នេះ តាមរយៈអ្នកនាំពាក្យរបស់ខ្លួន បានចេញនូវសេចក្ដីប្រកាសព័ត៌មានមួយថ្កោលទោសចំពោះជនទុច្ចរិតមួយចំនួនដែលបានយករូបនាយទាហានមួយចំនួនទៅប្រើប្រាស់ដើម្បីបង្ហោះរូបភាព និងខ្លឹមសារញុះញង់វាយប្រហារមកលើរាជរដ្ឋាភិបាល។

    នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនោះ ក្រសួងការពារជាតិក៏បានសង្កត់ធ្ងន់ថា កងយោធពលខេមរភូមិន្ទ រក្សាជំហរស្មោះត្រង់ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងសុខសន្តិភាពរបស់ប្រជាពលរដ្ឋ។

    ក្រសួងដែលជាស្ថាប័នកំពូលរបស់កម្ពុជាមួយនេះ ក៏បានអំពាវនាវដល់កងយោធពលខេមរភូមិន្ទទាំងអស់ អោយមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បណ្ដាញសង្គមនានា ដោយរក្សាការពារសន្តិសុខ និងការសម្ងាត់របស់អង្គភាព។ ហើយក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅកុំអោយចាញ់ឧបាយកលជនទុច្ចរិតទាំងនោះផងដែរ។

    ខាងក្រោមនេះជាសេចក្ដីអំពាវនាវរបស់ក្រសួងការពារជាតិ៖

     

    អត្ថបទទាក់ទង