ខ្មែរប៉ុស្ដិ៍ Close

    លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន អញ្ជើញជាអធិបតីពិធីបុណ្យកាត់ឬសសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គនិស្ស័យ ខណ្ឌពោធិ៍សែនជ័យ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1465
    លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន អញ្ជើញជាអធិបតីពិធីបុណ្យកាត់ឬសសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គនិស្ស័យ ខណ្ឌពោធិ៍សែនជ័យលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន អញ្ជើញជាអធិបតីពិធីបុណ្យកាត់ឬសសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គនិស្ស័យ ខណ្ឌពោធិ៍សែនជ័យ

    ព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ លោកកិត្តិនីតិកោសលបណ្ឌិតឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីពិធីបុណ្យកាត់ឬសសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គនិស្ស័យ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចព្រះសង្ឃនាយក ឃឹម សន ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ថ្នាក់ដឹកនាំ ប្រតិភូអមដំណើរនៃទីស្តីការគណៈរដ្ឋមន្ត្រី អាជ្ញាធរដែនដី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

    លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានមានប្រសាសន៍ថា ដោយសារកម្ពុជាយើងមាននូវសុខសន្តិភាពពេញលេញ ទើបធានាបានសេចក្តីសុខក្រេមក្សាន្ត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានល្អប្រសើរគួរជាទីមោទនៈ។

    លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់អាជ្ញាធររាជធានីភ្នំពេញ និងខណ្ឌពោធិ៍សែនជ័យ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្រួលឯកសារ លិខិតស្នាមនានាជូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់មួយចំនួន ដូចជាសង្កាត់ឪឡោក ជាដើម ខណៈដែលមានការផ្លាស់ប្តូរ ផ្ទេរកាត់ចូលទៅខណ្ឌបង្កើតថ្មីដែលទើបនឹងបង្កើតឡើង។

    លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកអំពីការលំបាករបស់ប្រជាពលរដ្ឋកម្ពុជាក្នុងរបបបនប្រល័យពូជសាសន៍ ប៉ុល ពត និងការបង្ខំឱ្យធ្វើការធ្ងន់ហួសកំលាំង បង្អត់អាហារ ការលាបពណ៌ និងចោទប្រកាន់ ចោតថា ក្បត់អង្គការ និងការកាប់សម្លាប់យ៉ាងរង្គាល។ ប៉ុន្តែ បច្ចុប្បន្ន ប្រទេសជាតិមាននូវសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដូចនេះ សូមប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមថែរក្សា សុខសន្តិភាពនេះឱ្យបានស្ថិតស្ថិរគង់វង្ស និងដើម្បីការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិដ៏យូរអង្វែង។

    ក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្ត្រីក៏បានពាំនាំយកនូវថវិការបស់លោកនាយករដ្ឋមន្ត្រី ចំនួន១២លានរៀលប្រគេនដល់ព្រះសង្ឃចៅអធិការវត្តសម្រាប់ចាត់ចែងកសាងសមិទ្ធផលក្នុងវត្ត ៣០ម៉ឺនរៀល សម្រាប់ទិសសីមាទាំងប្រាំបី និងសីមាឥន្ទកិល៧០ម៉ឺនរៀល ជូនសីលវ័ន សីលវតីក្នុងម្នាក់ក្រណាស់សមួយដុំ និងថវិកា២ម៉ឺនរៀល យុវជនកាកបាទក្រហម កាយរិទ្ធ និង ស.ស.យ.ក ក្នុងម្នាក់ៗ២ម៉ឺនរៀល និងជូនខណ្ឌពោធិ៍សែនជ័យ ១លានរៀល៕

    អត្ថបទទាក់ទង